ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​អបអរ​! ក្រុម Impunity KH របស់​កម្ពុជា ឈ្នះ​មេដាយ​ពិភពលោក​ផ្លូវការ​កីឡា E-Sport

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​ជើងឯក​ពិភពលោក​លើក​ទី​១៤ (14TH IESF World

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​ជើងឯក​ពិភពលោក​លើក​ទី​១៤ (14TH IESF World E-sport Championship) ឆ្នាំ​២០២២ រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី ពី​ថ្ងៃ​ទី​១ ដល់ទី​១១ ខែធ្នូ ឆ្នាំ​២០២២​។

ការ​ប្រកួត​ជើងឯក​ពិភពលោក​នេះ​មាន​៦​វិញ្ញាសា eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang និង PUBG Mobile ដែល​មាន​អត្ត​ព​លិ​ក​អេ​ឡិច​ត្រូ​និក​មក​ពី​ទូ​ទាំង​ពិភព លោក​ជាង​៧០០​នាក់​ចូលរួម​ប្រកួត និង​មាន​ប្រទេស​ជា​សមាជិក​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ​សរុប​១០៧​ប្រទេស​ចូលរួម​ដែល​ក្នុង​នោះ​មាន​ទាំង​មហាសន្និបាត​កីឡា​អេ​ឡិច​ត្រូ​និក​ពិភពលោក​ប្រចាំឆ្នាំ​។

មហាសន្និបាត E-sports ប្រចាំឆ្នាំ​របស់ IeSF ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ខែធ្នូ ដែល​បាន​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​បន្ថែម​៥​រូប​ទៀត និង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ​ដោយ​ប្រធាន​ចាស់​ជាប់​ឆ្នោត​ជា​ប្រធាន​អាណត្តិ​ថ្មី​គឺ​លោក Vlad Marinescu ជនជាតិ​អា​មេ​រិ​ក​។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​ថ្មី​៥​រូប​គឺ
លោក Flip de Bruyn មក​ពី​ប្រទេស​ណា​មី​ប៊ី​,
លោក Lance Mudd មក​ពី​សហរដ្ឋអាមេរិក​,
លោក Lukasz Klimcyzk មក​ពី​ប៉ូ​ឡូញ​, លោក Tiago Fernandes មក​ពី​ព័រ​ទុ​យ​ហ្គា​ល់ និង​លោក Constantine Surkont មក​ពី​រុ​ស្ស៊ី​។

សម្រាប់​ក្រុម​ជម្រើសជាតិ​នីមួយ​ៗ​មក​ពី​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​នៅ​តាម​តំបន់ និង​ទ្វីប​រៀង​ៗ​ខ្លួន​ទើប​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ជុំ
ផ្តាច់ព្រ័ត្រ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

សម្រាប់​កម្ពុជា​បាន​បញ្ជូន​ក្រុម Impunity KH លើ​ប្រភេទ​វិញ្ញាសា Mobile Legends: Bang Bang មួយ​ប៉ុណ្ណោះ និង​ឈ្នះ​មេដាយ​សំរឹទ្ធ​ផ្លូវការ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ក្នុង​នាម​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ ស្រប​ពេល​ដែល​វិញ្ញាសា Mobile Legends: Bang Bang កំពុង​រីក​ចម្រើន​នៅ​កម្ពុជា​។

ក្រុម Impunity KH របស់​កម្ពុជា​ឆ្លងកាត់​៤​ប្រកួត​គឺ​ឈ្នះ​២​ប្រកួត និង​ចាញ់​២​ប្រកួត​។ ប្រកួត​ទី​១ ក្រុម​កម្ពុជា​ឈ្នះ​ក្រុម​ជម្រើសជាតិ​ណា​មី​ប៊ី ២-០, ប្រកួត​លើក​ទី​២ ឈ្នះ​ក្រុម​ម៉ា​ឡេ​ស៊ី ២-១ ប៉ុន្តែ​ចាញ់​ឥណ្ឌូ​នេ​ស៊ី ២-១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្រិត​ខ្ពស់ និង​បន្ត​ចាញ់​ហ្វី​លី​ពី​ន ២-០ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀត​នៅ​កម្រិត​ទាប ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ គឺ​មេដាយ​សំរឹទ្ធ ជាមួយ​ប្រាក់​រង្វាន់​២​ម៉ឺន​ដុល្លារ ខណៈ​ហ្វី​លី​ពី​ន​ទទួល​បាន​មេដាយ​ប្រាក់​ជាមួយ​ប្រាក់​រង្វាន់​៣​ម៉ឺន​ដុល្លារ និង​ឥណ្ឌូ​នេ​ស៊ី​ឈ្នះ​មេដាយមាស​ទទួល​បាន​ប្រាក់​រង្វាន់​៥​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ