ខេត្តតាកែវ ៖ អ្នកសារព័ត៌មានអនឡាញម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ ធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនបន្តមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បីចាត់ការបន្ត ខណៈពេលដែលជនសង្ស័យបានធ្វើសកម្មភាពវា.យទៅលើស្រីកំណាន់ចិត្តរបស់ខ្លួន បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារការប្រចណ្ឌនារីរងគ្រោះជាមួយនឹងប្រុសផ្សេង។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កាលពីវេលាម៉ោង០៨និង០៥នាទី ស្ថិតក្នុងភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

លោក យ៉ាង តារា អធិការរងនគរបាលស្រុកគីរីចង់ បានអោយដឹងថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនស្ស័យម្នាក់ ដែលមានឈ្មោះ កែម ចន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាន «ចនធីវីអនឡាញ» ដែលបានប្រើហិ.ង្សាទៅលើស្រីកំណាន់របស់ខ្លួន នៅចំណុចកែងជុំមិត្ត ស្ថិតក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
លោកអធិការរងនគរបាលស្រុក បានបន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យយកមកដល់ប៉ុស្តិ៍រដ្ឋបាលហើយនោះ តែជនសង្ស័យនៅតែថតឡាយក្នុងប៉ុស្តិ៍ រួចបានដេញវា.យស្រីស្នេហ៍នៅក្នុងប៉ុស្តិ៍ថែមទៀតផង រួចក៏រត់មកដល់ផ្សារទន្លាប់ថ្មី នៅវេលាម៉ោង២រសៀល។
គួរបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះចន្ថា អាយុ៣៨ឆ្នាំ ត្រូវជនសង្ស័យខាងលើប្រើហិ.ង្សា បណ្តាលអោយរងរបួសដាច់រលាត់លើដើមទ្រូង, របួសជាំភ្លៅខាងឆ្វេង, របួសដាច់រលាត់ស្មាខាងឆ្វេងចំនួន៣កន្លែង និងរបួសដាច់រលាត់ក្រោមថ្ពាល់ខាងឆ្វេង។ ហើយចំពោះមូលហេតុនៃរឿងខាងលើនេះ គឺមកពីជនសង្ស័យឈ្មោះ កែម ចន បានប្រចណ្ឌស្រីកំណាន់ចិត្តរបស់ខ្លួនជាមួយ នឹងអ្នកផ្សេង។

គួបញ្ជាក់ផងដែរថា ជនសង្ស័យម្នាក់នេះ ធ្លាប់ត្រូវបាននគរបាលស្រុកគីរីវង់ ប្តឹងមកដល់សាលាដំបូងម្តងហើយកាលពីអំឡុងខែ៦ ឆ្នាំ២០២២កន្លងមកនេះ ពីបទផ្សាយព័ត៌មានមិនពិត និងញុះញ៉ុង ហើយជនសង្ស័យម្នាក់នេះដោយអាងថា ខ្លួនជាអ្នកសារព័ត៌មានអនឡាញតែងតែដើរបង្កអោយមានបញ្ហាគ្រប់ទីកន្លែង។
នៅចំពោះមុខនគរបាលស្រុក ជនសង្ស័យឈ្មោះ កែម ចន បាននិយាយសារភាពថា «រូបគេពិតជាបានធ្វើសកម្មភាពវា.យនារីកំណាន់របស់គេពិតប្រាកដមែន»។
លោកវរសេនីយ៍ឯកយ៉ាង ញីវ នាយការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្ត បានអោយដឹងថា នៅពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចយើងកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នះហើយ។
ចែករំលែកព័តមាននេះ