ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេចរជាង​៧០​ម៉ឺន​នាក់ មក​កម្សាន្ត​ក្នុង​ព្រឹត្តិ ការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះ​សីហ​នុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ឆ្នាំ​នេះ មាន​រយៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩

ខេត្ត​ព្រះ​សីហ​នុ​ ៖ ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ឆ្នាំ​នេះ មាន​រយៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២ ដោយ​មាន​មាន​ភ្ញៀវ​ទេចរ និង​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សរុប​ចំនួន ៧១២,៦១៤ នាក់​។ នេះ​បើ​តាម​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​។

អម​ជាមួយ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ ក៏​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ដូច​ជា​ការ​ប្រកួត​កីឡា ការ​បង្ហាញ​នូវ​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជា​ច្រើន ដែល​សម្តែង​ដោយ​តារា​ល្បី​ៗ បន្ថែម​ពីលើ​នោះ ក៏​មានការ​តាំងពិព័រណ៍​ផលិត​ប្រើប្រាស់ ម្ហូបអាហារ ភេសជ្ជៈ និង​សេវាកម្ម​ជា​ច្រើន​ផ្សេង​ផងដែរ ។

ពិធីបុណ្យ​សមុទ្រ ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​រាត្រី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២ រួម​ជាមួយ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ
ដោយ​ផ្ដោត​លើ​ចំណុច​សំខាន់​ៗ​ជា​ច្រើន ការ​សម្ដែង​សិល្បៈ​របស់​សិល្បករ​ជាតិ និង​សិល្បករ​អន្តរជាតិ (​ឥណ្ឌា ម៉ា​ឡេ​ស៉ី ថៃ វៀតណាម​ជាដើម​) ការ​សម្ដែង​របាំ និង​សិល្ប​ចម្រៀង​ប្រពៃណី​ជាដើម​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​នៅ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ គឺ​មិន​មាន​អ្វី​កើតឡើង​គួរ​ឱ្យ​កត់ សម្គាល់​នោះ​ឡើយ ខណៈ​ការ​ធ្វើ ដំណើរ​នៅ​តាម​ដង​ផង​គឺ​មានការ​មមាញឹក​បន្តិច​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ថែម​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ​ដែរ ក៏​មាន​ឆាក​ប្រគំ​តន្ត្រី​៥​ឆាក​ធំ​ៗ​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​នៃ​ក្រុងព្រះសីហនុ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទៀត ដែល​បាន​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ដូច្នេះ​។

នៅ​​ពេល​រាត្រី ​ក៏​​មានការ​សម្ដែង សិល្បៈ របាំ ចម្រៀង​នៅ​លើ​ឆាក​ធំ​នៃ​ទីលាន​តេ​ជោ ដែល​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី ថោ​ង ខុន និង​លោក​អភិបាលខេត្ត គួ​ច ចំរើន​។ ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​​ចូល​ទស្សនា​កម្សាន្ត​​យ៉ាងសប្បាយរីករាយ​។

ក្រៅពី​នេះ​ក៏​មានការ​តាំងពិព័រណ៍​សមិទ្ធផល​នានា គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ និង​ផលិតផល​ខ្មែរ ផលិតផល​សហគ្រាស​ធុន​តូច​និង​មធ្យម ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម និង​ផលិតផល​បរទេស និង​មហោស្រព​ម្ហូបអាហារ​និង​ភេសជ្ជៈ នៅ​ទីធ្លា​តេ​ជោ សរុប​ទាំងអស់​មាន​ចំនួន​៣០០​ស្ដង់​។

គួរ​ជម្រាប​ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩​នេះ​រៀបចំ​ឡើង​រយៈ ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែធ្នូ ឆ្នាំ​២០២២ អម​ជាមួយនឹង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហា សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃ​ទី​៩-១៤ ខែធ្នូ ក្រោម​ប្រធានបទ «​ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្ដី​សង្ឃឹម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ