ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​មនុស្ស​ជាង១​ពាន់​នាក់ ក្រោយ​សុំ​អន្ត រាគមន៍​ជួយ​សង្គ្រោះ​ក្នុង​រយៈពេលជាង​៣​ខែ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ​រយៈពេល​ជាង៣​ខែចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា មក​ដល់​ខែវិច្ឆិកា ២០២២ កន្លង​ទៅ សមត្ថកិច្ច​រក​ឃើញ​មនុស្ស​ចំនួន១១២២​នាក់ ក្រោយ​សុំ​ឱ្យធ្វើ​អន្តរាគមន៍ក្នុង​គេហទំព័​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ​រយៈពេល​ជាង៣​ខែចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា មក​ដល់​ខែវិច្ឆិកា ២០២២ កន្លង​ទៅ សមត្ថកិច្ច​រក​ឃើញ​មនុស្ស​ចំនួន១១២២​នាក់ ក្រោយ​សុំ​ឱ្យធ្វើ​អន្តរាគមន៍ក្នុង​គេហទំព័​ហ្វេ​ស​ប៊ុ​ក សម្ដេច​ក្រឡាហោម ស ខេ​ង ដើម្បី​ជួយ​សង្គ្រោះ​ពាក់ ព័ន្ធ​បទល្មើស​នានា​។

លោក​ជំទាវ​ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍គណៈកម្មាធិ ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ថ្លែង​ក្នុង​ទិវា​ជាតិ ប្រឆាំង​ការ​ជួញដូរ​មនុស្ស ១២ ធ្នូ ឆ្នាំ​២០២២ លើក​ទី​១៦ ក្រោម​ប្រធានបទ «​រួម​គ្នា​លុប​បំបាត់​អំ ពើ​ជួញដូរ​មនុស្ស ឆ្ពោះទៅ​សម្រេច​គោល ដៅ​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​» ក្រោម​អធិ​បតី​ភាព សម្ដេច​ក្រឡា ហោម ស ខេ​ង នាយក​រដ្ឋមន្ដ្រី​ស្ដីទីនៃ​រាជរដ្ឋាភិបាល​កម្ពុជា នា​រសៀលថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២២ នៅ​សាល​មហោស្រព​កោះ​ពេជ្ររាជធានី​ភ្នំពេញ​ថា រាជរដ្ឋាភិបាលកម្ពុជាមិន​អាច​ព្រងើយកន្តើយ​បាន​ឡើយ ហើយ​ត្រូវ​ឆ្លើយ​តប​ជា​បន្ទាន់ តាម​វិធានការ​បោស​សម្អា​ត បទល្មើស​យ៉ាង​មាន​ប្រសិទ្ធ ភាព​នោះ​គឺ «​ផែនការ​ប្រតិបត្តិ ការ​បង្កើន​ការ​បង្ក្រាប​អំពើ​ជួញ ដូរ​មនុស្ស​គ្រប់​ទំរង់ និង​បទល្មើស​ពាក់ព័ន្ធ​» តាម​សេចក្ដីសម្រេច​របស់ គ​.​ជ​.​ប​.​ជ និង​បង្កើត​ក្រុម ការងារ​ប្រតិបត្តិការ​ដឹកនាំ​ដោយ អគ្គស្នងការ​នគរបាល​ជាតិ និង​បើក​យុទ្ធនាការ​នៅ​ទូ​ទាំង​ប្រទេស រុករក​បទល្មើសបណ្តាញ​ជន ល្មើស និង​សង្គ្រោះ​ជន​រង​គ្រោះ នៅ​តាម​ទីតាំង ដែល​មានការ​សង្ស័យ​យ៉ាង​សកម្ម​។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា «៦៧៦​សំណើ ត្រូវ​បាន​ដាក់​ចូល​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច​ក្រឡោ​ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដោយ​ផ្ទាល់ និង​ត្រូវ​បាន​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​បន្តបន្ទាប់ ​។ ជា​លទ្ធផល​គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា មក​ដល់​វិច្ឆិកា ២០២២ កន្លង​ទៅ គឺ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ប្រកាស​ថា ជា​ជន​រង​គ្រោះសុំ​ឱ្យធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ យើង​បាន​រក​ឃើញ​មនុស្ស​ចំនួន ១១២២​នាក់ ស្រី១២១​នាក់ ហើយ​ក្នុង​ចំណោម​ជន​ទាំងនោះ អ្នក​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ការ​បង្ខាំង​ខ្លួន និង​ពលកម្ម​ដោយ​បង្ខំ ១៥៣​នាក់ ស្រី១៨​នាក់ មាន៦​សញ្ចា​តិ និង​ដោយ​អំពើ​ចំណែក​ជន​ក្រៅពី​នេះ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ទទួល​ភាព​រង​គ្រោះ​ទេ និង​មាន​បំណង​ចង់​ប្ដូរ​ទៅ​ទីតាំង​ការងារ​ថ្មី​ដែល​មាន ប្រាក់ខែ​ខ្ពស់​ជាង​នេះ ឬថា គ្រាន់តែ​ជា​ការ​បារម្ភ​របស់​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ជំទាវ​រដ្ឋលេខាធិការបន្ថែម​ថា ទោះបីជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​តែ​នាំ​ចេញពី​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស ដើម្បី​សុវត្ថិភាព ពលករ និង​មិន​អនុ ញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​ទីតាំង​ទាំងនោះ​វិញ​ឡើយ ​។ គិត​ពី​ចាប់ផ្តើម ប្រតិបត្តិការ​ដល់​ត្រឹម ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ ជនសង្ស័យ ២២​នាក់ មាន ៣​សញ្ជាតិ ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស ២​នាក់ និង​ជនសង្ស័យ​ពាក់ព័ន្ធ នឹង​អំពើ​ជួញដូរ​ផ្លូវភេទ ៤​នាក់ ១​សញ្ជាតិ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​កម្ពុជា​។ ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥ ត្រូវ​បាន​បិទ​ជា​ស្ថាពរ និង​៤ ទីតាំង​បិទ​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​រក​បទល្មើស​។

លោក​ជំទាវ​លើក​ឡើង​ថា ក្រោម​វិសាលភាព​នៃ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន វិស័យ​សំណង់​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ វិស័យ​សេវាកម្ម វិស័យ ពាណិជ្ជ​កម្មវិស័យ​ឧស្សាហកម្ម​, វិស័យ​កសិកម្ម បរិស្ថាន និង​ការ​អភិវឌ្ឍន៍ជនបទ បាន​បង្កើន​ការងារ​ឱ្យ ប្រជា​ពល រដ្ឋ​ក្នុងស្រុក រាប់​សែន​នាក់ ។ ទន្ទឹម​នឹង​នោះ ប្រជាជន​មួយ​ចំនួន នៅ​តែ​មាន​បំណង​ចេញ​ទៅ​រក ការងារ​នៅ​ក្រៅប្រទេស​ដោយ​ប្រថុយប្រថាន មិន​ស្តាប់​ការ​អប់រំ​ណែនាំ​មិន​តាមដាន ព័ត៌មាន​ដែល​មាន​ប្រយោជន៍ តែ​បែរជា​ស្លាប់ និង​ជឿ​ការ​អូស​ទាញ ភូតភ​ពី​មេខ្យល់ ធ្វើ​ឱ្យ​ពួក​គាត់​ឆ្លាក់​ទៅ​ក្នុង​អំពើ​ជួញដូ​វ មនុស្ស និង​ខាតបង់​យ៉ាងធ្ងន់
ធ្ងរ​៕​

អត្ថបទសរសេរ ដោយ