ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ឡិច​ស៊ី​ស RX-៣៣០​បញ្ចាំ​ឲ្យ​ឯកសារ​ក្លែងក្លាយ យក​២​ម៉ឺន​ដុល្លារ​រត់​បាត់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ករណី​ជន​ឆបោក​មួយ​ក្រុម​បាន​នាំ​រថយន្ត​ឡិច​ស៊ី​ស RX-៣៣០ មួយ​គ្រឿង​យក​ទៅ​បញ្ចាំ​ឲ្យ​ទៅ​បុរស​ម្នាក់​នៅ​ក្នុង​ខេត្តសៀមរាប

ខេត្តកំពង់ធំ ៖ ករណី​ជន​ឆបោក​មួយ​ក្រុម​បាន​នាំ​រថយន្ត​ឡិច​ស៊ី​ស RX-៣៣០ មួយ​គ្រឿង​យក​ទៅ​បញ្ចាំ​ឲ្យ​ទៅ​បុរស​ម្នាក់​នៅ​ក្នុង​ខេត្តសៀមរាប ក្រោយ​ពី​បាន​ត្រូវរ៉ូវ​តម្លៃ​គ្នា ហើយ​ម្ចាស់​ហាង​ពុំ​បាន​យកចិត្តទុកដាក់​និង​ឯកសារ​ឲ្យ​បាន​ច្បាស់​ជា​មុន​ទេ ក៏​បាន​ហុច​លុយ​ចំនួន​២​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​បុរស​ជើងល្អ​២​នាក់​ដែល​យក​រថយន្ត​មក​បញ្ចាំ ខណៈ​ដែល​ម្ចាស់​កំពុង​តែ​ពិនិត្យ​ម្តងទៀត​ទើប​ដឹង​ថា​ជា​ឯកសារ​ក្លែងក្លាយ រីឯ​ជនសង្ស័យ​បាន​វេច​លុយ​ហើយ​រត់​ចូល​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង ពណ៌​ទឹកប្រាក់​ដែល​បក្ខពួក​របស់​គេ​ឈប់​ចាំ​នៅ​ខាងក្រៅ​នោះ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

ពាក់ព័ន្ធ​ករណី​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពី​ជន​ឆបោក​បាន​រត់​ចូល​ឡាន​ម្ចាស់​លុយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ក្រុម​ជនសង្ស័យ​បាន​យក​លុយ​២​ម៉ឺន​ដុល្លា​ទៅ​ជាមួយ​ផង ដោយ​មិន​បានដឹង​ថា គោលដៅ​របស់​ក្រុម​ជន​ឆបោក​នឹង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ផ្លូវ​ណា​នោះ​ទេ ដោយ​មាន​កិច្ចសហការ​ជាមួយ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំ​ជាប់​ព្រំប្រទល់​ដើម្បី​ស្ទាក់​ចាប់​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជា​កម្លាំង​តាម​គោលដៅ​ឃ្លាំមើល​រថយន្ត​មុខសញ្ញា ហើយ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន​បញ្ជា​កម្លាំង​របស់​លោក​ឃ្លាំមើល​រថយន្ត​មុខសញ្ញា ពេល​នោះ​សមត្ថកិច្ច​បាន​កាក់​ឃាត់​រថយន្ត​បា​ឡែ​ន​ដែល​ជា​មុខសញ្ញា តែ​ត្រូវ​ក្រុម​ជន​ឆបោក​ដឹងខ្លួន​ក៏​បើក​រត់​ចូល​តាម​ផ្លូវលំ ឯក​កម្លាំង​សមត្ថកិច្ច​ដេញ​ប៉ផាប់​ចាប់​ពភីង​ទាំង​កណ្តាល​ភ្លៀង ធ្វើ​ឲ្យ​រថយន្ត​ក្រុម​ជនសង្ស័យ​រអិល​ធ្លាក់​ទៅ​នឹង​គ្រលុក​កប់​ក្បាល​ទៅ​មុខ​លែង​រួច ហើយ​ក្រុម​ជនសង្ស័យ​ក៏​បង្ខំចិត្ត​បើករថយន្ត​នាំ​យក​លុយ​២​ម៉ឺន​ដុល្លា​រត់​ចូល​ក្នុង​ព្រៃ​គេចខ្លួន​បាត់​។

លោក​វរៈសេនីយ៍ទោ ខេន ឈុ​ន​គ័​រ អធិការ​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​បាន​បទបញ្ជា​ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​លោក​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ កាលពី​រសៀល ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ ក្រោយ​ពី​ថ​យន្ត​ជនសង្ស័យ​រអិល​ធ្លាក់​គ្រលុក​នៅ​ចំណុច​នី​ពិ​ជ្រ​(​ក​)  ឃុំ​នី​ពេ​ជ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កម្លាំង​របស់​លោក​ជាង​២០​នាក់​នាំ​គ្នា​ហ៊ុំ​ព័ទ្ធ​ក្នុង​ព្រៃ​រហូត​មក​ដល់​ម៉ោង​១០​យប់ ពុំ​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​នោះ​ទេ​។ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ​សមត្ថកិច្ច​បាន​ឃាត់​បាន​រថយន្ត​ចំនួន ២​គ្រឿង​ផង​ដែរ ទី​១​គឺ​រថយន្ត​ឡិច​ស៊ី​ស RX-៣៣០ និង​រថយន្ត​បា​ឡែ​ន​អត់​ស្លាក​លេខ​មួយ​គ្រឿង បាន​ប្រគល់​ឲ្យ​ទៅ​ខាង​ខេត្តសៀមរាប​ស្ទូច​យក​ទៅ​ភ្លាម​ៗ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕