ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ប្រមាណ 720​នាក់ នៅ​អង្គការ CFF បាន​ចូលរួម​ទស្សនា​ភាពយន្តនឹងទទួល​អំណោយ

6 ឆ្នាំ មុន

កាលពី​នៅ​ថ្ងៃ​ទី 1 ខែមិថុនា គឺ​ខួប​លើក​ទី 68 នៃ​ទី​វា​កុមារ​អន្តរជាតិ ។ នៅ​ក្នុង​ថ្ងៃ​នោះ គឺ​ប្រទេស​នៅ​ជុំវិញ​ពិភព លោក​បាន​ប្រារព្ធ​នឹង​អបអរសាទរ​ទាំងអស់​គ្នា ដោយ​ប្រទេស​កម្ពុ​ជាមួយ​ផង​ដែរ បាន​ចូលរួម​ប្រារព្ធ​ពិធី​នេះ​

កាលពី​នៅ​ថ្ងៃ​ទី 1 ខែមិថុនា គឺ​ខួប​លើក​ទី 68 នៃ​ទី​វា​កុមារ​អន្តរជាតិ ។ នៅ​ក្នុង​ថ្ងៃ​នោះ គឺ​ប្រទេស​នៅ​ជុំវិញ​ពិភព លោក​បាន​ប្រារព្ធ​នឹង​អបអរសាទរ​ទាំងអស់​គ្នា ដោយ​ប្រទេស​កម្ពុ​ជាមួយ​ផង​ដែរ បាន​ចូលរួម​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ​។ រោង​ភាពយន្ត Legend ដែល​មាន​លោក​ព្រំ បញ្ញា​វ័​ន្ត ក៏​បាន​ដឹកនាំ​បុគ្គលិក​របស់​ខ្លួន យក​អំ​ណោ​ច​មួយ​ចំនួន​ទៅ​ផ្តល់​ឱ្យ​កុមារ​ប្រមាណ 720​នាក់ ដែល​មក​ពី​អង្គការ​មូ​និ​ធិ​កុមារ​កម្ពុជា ហៅ​កាត់​ថា CFF​។ អំណោយ​ដែល​យក​ទៅ​ចែក​នៅ​ពេល​នោះ រួម​មាន​សម្ភារ​សិក្សា អាហារ នឹង​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ផ្តល់​ឱកាស​ឱ្យ​កុមារ​ទាំង 720​នាក់ បាន​ចូលរួម​ទស្សនា​នៅ​ភាពយន្ត​ដ៏​ល្បីល្បាញ ដែល​មាន​ចំណងជើង​ថា «Sing»​។

ចំណែក​លោក Scott Neeson ដែល​ជានា​យក​ប្រតិបត្តិ​របស់​អង្គការ CCF ក៏​បាន​បញ្ជាក់​ថា «​លោក​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​លើកទឹកចិត្ត នឹង​ផ្តល់​ការ​កំសាន្ត​ដល់​កុមារ​នៅ​ថ្ងៃនេះ​»​។