ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​អំពី អាហារូបត្ថម្ភ​សម្រាប់​កុមារ​លើក​ទី​5 ឆ្នាំ​2017

6 ឆ្នាំ មុន

ក្រុមហ៊ុន DKSH ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ពង្រីក​ទីផ្សារ​ឈានមុខ​គេ ផ្តោត​ជា​ចម្បង​នៅ​តំបន់​អាស៊ី​ថ្មី​ៗ​នេះ​បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​អំពី «​អាហារូបត្ថម្ភ​សម្រាប់​កុមារ​លើក​ទី​5 ឆ្នាំ​2017» សហការ​ដោយ

ក្រុមហ៊ុន DKSH ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ពង្រីក​ទីផ្សារ​ឈានមុខ​គេ ផ្តោត​ជា​ចម្បង​នៅ​តំបន់​អាស៊ី​ថ្មី​ៗ​នេះ​បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​អំពី «​អាហារូបត្ថម្ភ​សម្រាប់​កុមារ​លើក​ទី​5 ឆ្នាំ​2017» សហការ​ដោយ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott ដោយ​មានការ​ដាក់​បង្ហាញ​ផលិតផល​ទឹកដោះគោ​ម្សៅ​ថ្មី Similac Gain IQ និង Similac Gain Kid ជាមួយ​រូបមន្ត​ផ្សំ​កាន់តែ​ប្រសើរ​ជាង​មុន មាន​ផ្ទុក សារជាតិ​វីតាមីន E ធម្មជាតិ (RRR-vitamin E) Lutein និង​DHA ការ​បញ្ចូល​គ្នា​នៃ​សារជាតិ​ទាំង​3​នេះ​ជួយ​ជំរុញ​ការ​យល់​ដឹង​របស់​កុមារ​ឲ្យ​កាន់តែ​ប្រសើរ​។

លោកស្រី​វេជ្ជបណ្ឌិត Janice Wong ឯកទេស​ផ្នែក​ជំងឺ​កុមារ សរសៃប្រសាទ ការ​ស្តារ និង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ​នៃ​មជ្ឈមណ្ឌល Thomson Pediatric Centre ប្រទេស​សិង្ហ​បុរី បាន​ពន្យល់​នៅ​ក្នុង​បទ​បង្ហាញ​មួយ​ស្តី​ពី «​ដំណាក់កាល​ដំបូង​នៃ​ការ​លូតលាស់ និង​អភិវឌ្ឍន៍ ខួរក្បាល​របស់​កុមារ – ទស្សនៈវិស័យ​របស់​គ្រូពេទ្យ​» ថា ការ​អភិវឌ្ឍ​ការ​យល់​ដឹង​របស់​កុមារ គឺជា​ដំណាក់​កាលដែល​កំពុង​លូតលាស់​។  ដូច្នេះ​អាហារូបត្ថម្ភ​ដែល​ល្អ មានគុណ​ប្រយោជន៍ នឹង​ជួយ​ទ្រទ្រង់​ដល់​ការ​រៀន​ស្វែង​យល់ ការ​អភិវឌ្ឍ​ភាសា និង​បំ​និ​ន​ប្រសព្វ​ផ្សេង​ៗ​កាន់តែ​ប្រសើរ ជា​ពិសេស LUPUFAs, ទោះជា​យ៉ាងណា​ការ​ផ្តល់​ដំបូន្មាន​ចំពោះ​ឪពុក​ម្តាយ អំពី​វិធី​បង្កើន និង​អភិវឌ្ឍ​បំ​និ​ន​ជីវិត​របស់​កុមារ មាន​សារៈសំខាន់​ខ្លាំង​បំផុត​។

លោកស្រី Anna Jacob នាយិកា​ផ្នែក​អាហារូបត្ថម្ភ​អន្តរជាតិ នៃ​ក្រុមហ៊ុន Abbott សិង្ហ​បុរី បាន​បញ្ជាក់​នៅ​ក្នុង​បទ​បង្ហាញ «​កត្តា​ប្រែប្រួល​អាហារូបត្ថម្ភ​នៃ​ការ​សំយោគ​ស៊ី​ណាប់​ប្រសាទ​ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​របស់​ខួរក្បាល​”»​ថា ទំហំ​ខួរក្បាល​របស់​ទារក​លូតលាស់​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ប្រវែង តំណ​ភ្ជាប់ និង​ការ​កើនឡើង​នៃ​ចំនួន​កោសិកា​ប្រសាទ​។ សារជាតិ Lutein និង វីតាមីន E (RRR-vitamin E) ជួយ​ការពារ DHA និង​ត្រូវ​បាន​រក​ឃើញ​រួម​គ្នា​ជាមួយនឹង DHA នៅ​ក្នុង​ភ្នាស​ខួរក្បាល​នៃ​ទារក​ក្នុង​ផ្ទៃ​។