ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​ដឹកឈើ​អុស​ដើម​អាកា​ស្យា​ចំនួន​២​គ្រឿង គ្មាន​ប្រភព​ច្បាស់លាស់

2 ឆ្នាំ មុន
  • តាកែវ

ឈើ​អុស​ដើម​អាកា​ស្យា​ចំនួន​២​ឡាន​យី​ឌុ​ប ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ឃាត់​បាន ខណៈ​ពេល​ដែល​រថយន្ត​ទាំង​២​គ្រឿង​នោះ បាន​ដឹកអុស​អាកា​ស្យា​នេះ​មិន​បានដឹង​ច្បាស់លាស់​ថា ដឹក​ចេញ​មកពីណា​ច្បាស់លាស់ និង​ដឹក​យក​ទៅ​ណា​អោយ​បាន​ច្បាស់លាស់​នោះ​ទេ

ខេត្តតាកែវ ៖ ឈើ​អុស​ដើម​អាកា​ស្យា​ចំនួន​២​ឡាន​យី​ឌុ​ប ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ឃាត់​បាន ខណៈ​ពេល​ដែល​រថយន្ត​ទាំង​២​គ្រឿង​នោះ បាន​ដឹកអុស​អាកា​ស្យា​នេះ​មិន​បានដឹង​ច្បាស់លាស់​ថា ដឹក​ចេញ​មកពីណា​ច្បាស់លាស់ និង​ដឹក​យក​ទៅ​ណា​អោយ​បាន​ច្បាស់លាស់​នោះ​ទេ​។ ហេតុការណ៍​នគរបាល​សេដ្ឋកិច្ច​ចាប់​រថយន្ត ដឹក​ដើម​អាកា​ស្យា​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​នៅ​ចំណុច​មុន​មន្ទីរ​កិច្ចការ​នារី​ខេត្ត ស្ថិត​ក្នុង​សង្កាត់​រកា ក្រុង​ដូន​កែវ ខេត្តតាកែវ​។

លោក​វរសេនីយ៍ត្រី ព្រឿ​ង ណា​វី នាយ​រង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត បានអោយ​ដឹង​ថា រថយន្ត​ដឹកអុស​ទាំង​២​គ្រឿង​នេះ ដែល​១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ៣B 8049 និង​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 3D 1990 ។

លោកនាយ​រង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត បាន​បន្ត​ទៀត​ថា ចំពោះ​ការ​ឃាត់​នេះ គឺ​ដោយ​សារ​តែ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នោះ ទើប​កម្លាំង​របស់​លោក​ឃាត់​ទុក ដើម្បី​សួរនាំ​រក​លិខិត​ស្នាម​អោយ​បាន​ត្រឹមត្រូវ តែ​នៅ​ពេល​យើង​ត្រួតពិនិត្យ គឺ​មិន​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់​។

បើ​នគរបាល​សេដ្ឋកិច្ច​ខេត្ត បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត​ដឹកឈើ​អាកា​ស្យា​ទាំង​២​គ្រឿង​នេះ គឺ​បាន​ដឹក​ដោយ​មានការ​លាក់លៀម មិន​មាន​គោលដៅ​ច្បាស់លាស់​ថា តើ​ដឹក​ចេញ​មកពីណា​ទៅ​ចំណុច​ណា​ឡើយ? ហើយ​ច្រើន​ជើង​ណាស់​មក​ហើយ គឺ​ពួក​ឈ្មួញ គ្រាន់តែ​ត្រូវ​គ្នា​ជាមួយនឹង​រដ្ឋបាល​ព្រែ​ឈើ​តែ​ប៉ុណ្ណោះ គឺ​ចប់​។

បើ​តាម​សំដី​អ្នកបើកបរ​រថយន្ត​ដឹកអុស​អាកា​ស្យា បានអោយ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​ដឹក​មក​ពី​ខេត្តកោះកុង​ស្រែអំបិល​។

គួរ​បញ្ជាក់​ថា កោះសន្តិភាព​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មេ​ខណ្ឌ​រដ្ឋបាល​ព្រែ​ឈើ​ខេត្ត បាន​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២​នេះ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ