ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា Cristiano Ronaldo និយាយ​អ្វីខ្លះ​ទេ​ក្រោយ​ឈ្នះ Juventus

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា Ronaldo បាន​និយាយ​ក្រោយ​ពី​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​សេះបង្កង់ Juventus ៤-១ ក្នុង​ការ​ប្រកួត Chapoin League ថា

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា Ronaldo បាន​និយាយ​ក្រោយ​ពី​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​សេះបង្កង់ Juventus ៤-១ ក្នុង​ការ​ប្រកួត Champion League ថា «​យើង​បាន​បង្ហាញ​អ្នក​រាល់គ្នា​ឱ្យ​ឃើញ​ហើយ​ថា ហេតុ​អ្វី​យើង​ជា​ក្រុម​ជើងឯក​អាច​ការពារ​តំណែង​នេះ​បាន​ហេតុ​អ្វី​យើង​គឺជា​ក្រុម​ល្អ​ជាងគេ យើង​តែងតែ​ធ្វើ​បាន​ល្អ​បំផុត​» ។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​អធិរាជ​ស Real Madrid និង​ក្រុម​សេះបង្កង់ Juventus នៅ​នាទី​ទី​២០​នៃ​ដើម​តង់​ទី​១​នោះ Ronaldo បាន​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ក្រុម​សេះបង្កង់ Juventus បាន​យ៉ាង​ល្អ ហើយ​បន្ទាប់​មក​ទៀត​ក៏​រកបាន​១​គ្រាប់​ទៀត​នៅ​ក្នុង​តង់​ទី​២​ផង​ដែរ ។ ក្នុង​ប្រកួត​នោះ​ដែរ Cristiano Ronaldo រក​គ្រាប់​បាល់​បាន​២​គ្រាប់​តែ​ម្នាក់ឯង ហើយ​បាន​ចុះ​​ពី​តំបន់​ប្រយុទ្ធ​មក​ជួយ​ការពារ​បាន​យ៉ាង​ល្អ​ទៀត​ផង ។ 

កីឡាករ​ល្បី​លំដាប់​ពិភពលោក​ម្នាក់​នេះ​បាន​បន្ត​ថា «​ពួក​យើង​គឺជា​ក្រុម​ដំបូង​ដែល​បាន​ឈ្នះ​ការ​ប្រកួត​នេះ​ហើយ​ខ្ញុំ​បាន​ស៊ុត​ចូល​ទី​បាន​ពីរ​គ្រាប់​ក្នុង​ពេល​ប្រកួត​ផ្តាច់ព្រ័ត្រ​ទៀត ។ ខ្ញុំ​ក្លាយទៅជា​ជើងឯក​លេខ​មួយ​ខាង​រក​គ្រាប់​ក្នុង​រដូវ​កាល​នេះ ។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​» ៕