ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ជនដៃដល់ប្រល័យជីវិតស្ត្រីម្នាក់​ក្នុង​បន្ទប់​ជួលកាលពី​ប៉ុន្មាន​ថ្ងៃមុន​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​កាលពី​៣​ថ្ងៃ​កន្លង​ទៅ​នេះ​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ម្ចាស់ផ្ទះ​

​រាជធានី​ភ្នំពេញ​ ៖ ​កាលពី​៣​ថ្ងៃ​កន្លង​ទៅ​នេះ​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ម្ចាស់ផ្ទះ​ជួល​ដើ​រ​កត់​លេខ​កុង​ទ័​រ​ទឹក ​នៅ​តាម​បន្ទប់​ជួល​ទាំងអស់​ ដើម្បី​ចេញ​វិ​ក្កយ​ប​ត្រ​គិតលុយ​ពី​អ្នក​ប្រើប្រាស់ ស្រាប់តែ​ប្រទះ​ឃើញ​ស្រី​ម្នាក់​ដេក​ស្លា.ប់មាន​សភាព​ហើម​ស្អុយ​នៅ​ក្នុង​បន្ទប់​ជួល​មួយ ​។ ​បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ជា​លទ្ធផល​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ស្លា.ប់​ដោយ​ថប់ដង្ហើម ដោយសារ​​ជនដៃដល់​​​យក​កន្សែងពោះគោ ខ្ទប់មាត់​និង​ច្រមុះ​នាង​រហូត​ដល់​ស្លា.ប់​។ គួររំលឹកថា ធុំក្លិន​ស្អុយ ស្មាន​តែ​កណ្តុរ លុះ​អើត​មើល ឃើញ​ស្ត្រី​ម្នាក់ ផ្អើល​យ៉ាង​រន្ធ​.​ត់

ក្រោយមក​នគរបាល​ច្រើន​អង្គភាព បើក​ការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ឃាតករ​ខា​ង​លើ​នោះ​បាន​តែ​ម្ដង​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​រយៈពេល​៣​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្ន​ង​ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ហើយ​ជន​​ដៃដល់​រូប​នេះ​គឺជា​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​តែ​ម្ដង ។ ​ប៉ុន្តែ​មូលហេតុ​ដែល​ឈាន​ដល់​ការ​​ផ្តាច់ជីវិត​​ប្រពន្ធ​ខ្លួនឯង​បែប​​នេះ​ នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ព្រោះ​ខណៈ​នេះ​​ជនដៃដល់​​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​នៅឡើយ​។

ជនដៃដល់ និង​ស្ត្រីរងគ្រោះ​

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនដៃដល់​​ឈ្មោះ គឹ​ម សំ​អាន ភេទប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​។ ​ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ កង គា ហៅ អា​ឈី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​មានស្រុក​កំណើត នៅ​ភូមិ​ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ។

​តាម​ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មុន​ពេល​កើតហេតុ​ មាន​បុរស​ម្នាក់​ឈ្មោះ ថា​ច់ ឃ្លោក អាយុ​៤៣​ឆ្នាំ បាន​ទូរស័ព្ទ​ទៅ​កាន់​បុរស​ម្នាក់​ទៀត​ឈ្មោះ ជា ប៊ុ​ន​ធឿ​ន អាយុ​៣១​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ​ជួល​ខាងលើ ដើម្បី​កក់​បន្ទប់​ជួល​ឱ្យ​មិត្តភក្តិ​របស់​ខ្លួន​ស្នាក់​នៅ ។​ ពេល​នោះ​ម្ចាស់ផ្ទះ​ជួល​បាន​យល់ព្រម​ទុក​បន្ទប់​ឲ្យ ហើយ​១​អាទិត្យ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​​៦យប់​ ទើប​ឃើញ​ឈ្មោះ គឹ​ម សំ​អាន (​​ជនដៃដល់​​) ​និង​ជន​រង​គ្រោះជា​ប្រពន្ធ​ទៅ​កាន់​ផ្ទះ​ជួល​ខាងលើ​។

​តាម​ប្រភព​ដដែល​បាន​និយាយ​ថា ពេល​នោះ​អ្នក​ទាំង​២​បាន​ជួប​ជាមួយ​ឈ្មោះ ជា ប៊ុ​ន​ធឿ​ន ដែល​ជា​ម្ចាស់ផ្ទះ​ជួល​ហើយ​ប្រាប់​ថា​«​ខ្លួន​គឺជា​មិត្តភក្តិ​របស់​ឈ្មោះ ថា​ច់ ឃ្លោក ដែល​បាន​ទូរស័ព្ទ​កក់​បន្ទប់​ជួល​កាលពី​១​អាទិត្យ​មុន​នោះ បន្ទាប់​មក​ម្ចាស់​ផ្ទះ​បាន​នាំ​ឲ្យ​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១ ។ លុះ​ស្នាក់​នៅ​បាន​១​ថ្ងៃ រហូត​ដល់​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៤​ជិត​ភ្លឺ ជន​ដៃដល់​ក៏​បាន​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល​ទៅ​ក្រៅ ហើយ​បាត់​រហូត​មិនឃើញ​ត្រឡប់​មក​វិញ​ឡើយ​។

នគរបាល​រូប​នោះ​ប្រាប់​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ឈ្មោះ ជា ប៊ុ​ន​ធឿ​ន បាន​ដើរ​កត់​លេខ​កុង​ទ័​រ​ទឹក​ភ្លើង តាម​បន្ទប់​ជួល​ដើម្បី​ចេញ​វិ​ក័យ​ប​ត្រ​ទូទាត់​ប្រាក់​ពី​អ្នក​ប្រើប្រាស់ ឃើញ​បន្ទប់​ជួល​លេខ​១​នោះ​ចាក់សោរ​ពី​ខាងក្រៅ ហើយ​មាន​​ធុំ​ក្លិនស្អុយ​ចេញពី​ខាងក្នុង​បន្ទប់ ។​ ដោយ​មានការ​សង្ស័យ​ម្ចាស់ផ្ទះ​ខាងលើ​ក៏​មើល​តាម​បង្អួច​កញ្ចក់​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា.ប់​គ្រប​ភួយ​ពីលើ បន្ទាប់​មក​គាត់​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​នគរបាល​មូល​ដ្ឋាន​បានដឹង​ និង​រាយការណ៍​បន្ត​ទៅ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​​ភ្នំពេញ និង​គ្រូពេទ្យ​តុលាការ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​។​ខណៈនោះ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន (​គ្រូពេទ្យ​តុលាការ​) បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះពិតជា​ស្លា.ប់​ដោយសារ​ថប់ដង្ហើម (​ខ្ទប់មាត់​និង​ច្រមុះ​)​។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា បន្ទាប់​មកកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង នគរ​បាល​ជាតិ​និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​ សហ​ការជា​មួយ​កម្លាំង​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួរ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ រួម​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​លោកស្រី​គឹ​ម ញឹប អភិបាល​ខណ្ឌដង្កោ​ ព្រមទាំង​នគរបាល​ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​មានការ​សម្របសម្រួល​ពី​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង បើក​ការ​ស្រាវជ្រាវ​រយៈពេល​៣​ថ្ងៃ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​បាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ