ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃកំពុងតាក់តែងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី។ច្បាប់ថ្មីនេះនឹងកំណត់ឱ្យអ្នកបើកបរទាំងអស់ជាប់កាតព្វកិច្ចមួយចំនួន ដើម្បីធានាសុវត្ថិភាពចរាចរណ៍។ ក្នុងនោះមានដូចជា ការតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានសារធាតុញៀ.នក្នុងខ្លួន សម្រាប់អ្នកដែលចង់ចូលធ្វើការងារជាអ្នកបើករថយន្តមិនថា រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញនោះទេ។

ការប្រកាសដូច្នេះ ត្រូវបានសម្តេច ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលប្រារព្ធនៅសួនច្បារមុខវត្តបុទមវតី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ការដាក់កាតព្វកិច្ចបែបនេះនឹងធ្វើឱ្យអ្នកស្វែងរកការងារធ្វើក្នុងវិស័យដឹកជញ្ជូន និងការងារពាក់ព័ន្ធនឹងការបើកបរ ប្រឈមមុខនឹងភាពគ្មានការងារធ្វើ ប្រសិនបើពួកគេមានសារធាតុញៀ.ន។ម្យ៉ាងទៀត ក៏ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបររថយន្តធំៗដែលកន្លងមកត្រូវបានរកឃើញមានមួយចំនួនប្រើប្រាស់សារធាតុញៀ.ន។
របាយការណ៍ បង្ហាញថា ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២២ គិតពីខែមករា ដល់ខែកញ្ញាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ២២៨៦លើក បណ្តាលឱ្យមានអ្នកស្លា.ប់១៣៤២នាក់ របួស៣១៧៣នាក់ ( របួសធ្ងន់២០០៤នាក់ របួសស្រាល១១៦៩នាក់)។ ក្នុងចំណោមអ្នកស្លា.ប់ និងរបួសនោះ គឺមានអ្នកមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន២៣៩១នាក់។
រូបតំណាងមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២២នេះ រួមមាន ៖ ល្បឿន៣៨,៧% មិនគោរពសិទ្ធិអាទិភាព២៤,២% មិនប្រកាន់ស្តាំ ១០,៨% ជែងក្នុងស្ថានភាពគ្រោះថ្នាក់៩,៨% បត់ក្នុងស្ថានភាពគ្រោះថ្នាក់៩% ស្រវឹង៤% កត្តាយាន ២% កត្តាផ្លូវ ០,២% មិនគោរពភ្លើងសញ្ញា០,២% ងងុយ ១% និងអាកាសធាតុ០,១%។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែកន្លងមកនេះ បង្ហាញថា ក្នុង១ថ្ងៃ នៅទូទាំងប្រទេសកម្ពុជាយើងមានអ្នកស្លា.ប់ជាមធ្យម៥នាក់ និងរបួសជាង ១០នាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
ចំពោះមុខគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លា.ប់ជីវិតពលរដ្ឋខ្មែរយើង និងបង្ករបួស រួមទាំងការខូចខាត ទ្រព្យ សម្បត្តិរៀងរាល់ថ្ងៃនេះត្រូវបានអ្នកជំនាញ ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីការពារអាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ។
រូបតំណាងជាការពិតគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានឡើង និងបានបន្ថែមនូវបន្ទុកដល់សង្គមជាតិ។ហេតុនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសតាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ដោយប្រកាន់យកវិធានការរឹតបន្តឹងនូវការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាអាទិភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
ក្នុងនោះ គណៈកម្មាធិការជាតិបានសម្រេចធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់។ ពោល គឺបង្កើនចំនួនប្រាក់ផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ដូចជា ពីមុនអ្នកបើកបរម៉ូតូដែលល្មើសច្បាប់ដោយបើកបរមិនមានមួកសុវត្ថិភាពត្រូវបានផាកពិន័យត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ តែនៅក្នុងច្បាប់ចរាចរណ៍ថ្មីបានបង្កើនរហូតដល់៦០០០០រៀល ចំពោះអ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ ដែលមិនមានមួកសុវត្ថិភាព ម៉ូតូមិនមានកញ្ចក់មើលក្រោយជាដើម។រីឯអ្នកបើកបរ និងអ្នកធ្វើដំណើរតាមរថយន្ត ដែលមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក៏ត្រូវបានបង្កើនការផាកពិន័យដល់៨ម៉ឺនរៀលផងដែរ។
ប៉ុន្តែការបង្កើនចំនួនប្រាក់ផាកពិន័យកាន់តែច្រើននេះហាក់ដូចជា មិនបានធ្វើឱ្យជនល្មើសច្បាប់ចរាចរណ៍រាងចាលនោះទេ។ច្បាប់កំណត់ផាកច្រើនៗដូច្នេះមែន។តែជាក់ស្តែងមានប៉ូលិសចរាចរណ៍មួយចំនួនមិនបានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវឡើយ។ពោល គឺបើអ្នកជិះម៉ូតូខុសច្បាប់ដែលកំណត់ផាកតិចបំផុត៦ម៉ឺនរៀលនោះព្រមសម្រួលជាមួយប៉ូលិសនៅកន្លែងផាកតាមផ្លូវនោះអាចបង់លុយតិចជាង៦ម៉ឺនរៀល ហើយអាចបន្តដំណើរទៅមុខទៀតបានហើយ។ឡានក៏ដូចគ្នា។ ច្បាប់កំណត់ផាកយ៉ាងតិច៨ម៉ឺនរៀល តែបើសម្រួលជាមួយប៉ូលិស គឺអស់តិចជាងនេះ។ ករណីនេះ ប៉ូលិសមិនចេញវិក័យបត្រឱ្យទេ ហើយលុយទាំងនោះចូលហោប៉ៅប៉ូលិសចែកគ្នាចាយយ៉ាងពិតប្រាកដ។
ដោយសារតែការអនុវត្តច្បាប់ ហាក់ដូចជា មិនម៉ឺងម៉ាត់ដូច្នេះហើយនាំឱ្យមានការបារម្ភថា នៅពេលកែច្បាប់ចរាចរណ៍ថ្មីរួចហើយ ដែលមានកំណត់ថា អ្នកបើកបររថយន្តដឹកជញ្ជូនសុទ្ធតែមានលិខិតបញ្ជាក់ថា មិនមានផ្ទុកសារធាតុញៀ.ននោះអាចនឹងមានការត្រូវរ៉ូវរវាងមន្ត្រីជំនាញខាងចេញលិខិតបញ្ជាក់ និងក្រុមហ៊ុនដឹកជញ្ជូន ឬក៏អ្នកបើកបររថយន្តដឹកជញ្ជូន ហើយចេះតែចេញលិខិត ជាថ្នូរនឹងលុយក្រោមតុ។
រូបតំណាងកន្លងមកមានរួចមកហើយអ្នកបើកបរទិញប័ណ្ណបើកបរ។ករណីទាំងអស់នេះហើយអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដែលរាជរដ្ឋាភិបាល និងមន្ត្រីជំនាញខិតខំទប់ស្កាត់ ដោយកែច្បាប់ផង និងរឹតបន្តឹងការអនុវត្តច្បាប់ផង។តែលទ្ធផលមិនបានកាត់បន្ថយគ្រោះថ្នាក់ទាល់តែសោះ។
ម្យ៉ាងទៀត អ្នកបើកបរឡានម៉ូតូ ក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ជារឿយៗ ក៏នៅតែបន្តកើតឡើង។ បើកឡានបុកមនុស្សរបួសធ្ងន់ ឬក៏ស្លា.ប់ ហើយចុងក្រោយរត់ការសម្របសម្រួលបង់សំណង់ត្រឹម ២៥០០ដុល្លារក៏រួចខ្លួន។ បើចាប់ដាក់ពន្ធនាគារក៏ជាប់មិនបានយូរ។
ជាមួយគ្នានោះ អ្នកបើកបរម៉ូតូភាគច្រើននៅប្រទេសយើងហាក់មិនចេះមិនដឹងពីច្បាប់ចរាចរណ៍។ក្មេងៗ មិនទាន់គ្រប់អាយុអាចជិះម៉ូតូបើកលឿនៗមិនដឹងទិសតំបន់ក៏កើតជាគ្រោះថ្នាក់។ ដូច្នេះទាមទារឱ្យមានការយកចិត្តទុកដាក់ឡើងវិញលើក្រុមអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូព្រោះថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតលើអ្នកធ្វើដំណើរតាមម៉ូតូនេះឯង។
ដូច្នេះសរុបមក ទោះបីជាកែច្បាប់ដល់កម្រិតណាក៏ដោយ តែបើអ្នកបើកបរមួយចំនួនមិនកែទម្លាប់ បើកបរលឿនៗបើកបរ និងធ្វើដំណើរតាមម៉ូតូមិនពាក់មួកសុវត្ថិភាព ព្រមទាំងមិនចេះ និងមិនយល់ពីច្បាប់ចរាចរណ៍ ហើយពិសេសអ្នកបើកបរឡានក្នុងស្ថានភាពស្រវឹង គឺនឹងមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលគិតជាមធ្យម ក្នុង១ថ្ងៃ នៅទូទាំងប្រទេសមានអ្នកស្លា.ប់៥នាក់ និងរបួសជាង១០នាក់បានឡើយ។
យើងប្រយ័ត្ន តែបើជនល្មើសដែលស្រវឹងស្រា បើកឡានមកបុកស្រស់ៗពីក្រោយម៉ូតូ ឬក៏បើកបុកបញ្ច្រាសទិសគ្នាឆ្លងគន្លងផ្លូវ ដោយសារតែស្រវឹងធ្លាក់ភ្នែកក៏អ្នកបើកបរដោយប្រុងប្រយ័ត្ន នៅតែរងគ្រោះថ្នាក់ដដែល។
រាល់ការដោះស្រាយ គេចាំបាច់ត្រូវរកអោយឃើញមូលហេតុជាដើមចម។បើពុំនោះទេគេនឹងមិនអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវបានឡើយ។ បើសិនជានៅតែអេសមិនចំរមាស់ទេនោះ ការស្លា.ប់របួស និងការខូចខាតទ្រព្យសម្បត្តិនឹងនៅតែកើតមានដោយសារតែការបើកបររញ៉េរញ៉ៃមិនគោរពច្បាប់ ហើយជាងនេះទៀត គឺមិនមានការពង្រឹងការគោរពច្បាស់អោយមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ