ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតខ្លាំងណាស់ … នាង​ដេកកន្ទេល១៧ឆ្នាំហើយ​

6 ឆ្នាំ មុន

ខេត្តកំពត ៖ ក្មេង​ស្រី​ម្នាក់​កើតមក​មាន​ក្បាល​ធំ​ចម្លែក​ មាន​ដៃ​ដូច​មនុស្ស​ធម្មតា តែ​ជើង​ស្វិត​ដើរ​មិន​រួច ដេក​តែ​នៅ​លើ​កន្ទេល​អស់​រយៈ ពេល​១៧​ឆ្នាំ​ហើយ គឺជា​ជីវិត​ដែល​ប្រៀប​បីដូច​ទទួល​ទណ្ឌកម្ម​ពី​ព្រហ្ម​លិខិត​ដែល​កំណត់​ឱ្យ​រស់​ក្នុង​ស្ថានភាព​បែប​នេះ ដោយ​គ្មាន​ក្តី​មេត្តា​បន្តិច​ណា​សោះ ។ សួរ​ថា​ តើ​គ្រប់​គ្នា​ចង់រ​ស់បែប​នេះ​ឬ? ជា​ចម្លើយ គ្មាន​នរណា​ចង់រ​ស់បែប​នេះ​ឡើយ ។

ក្មេង​ស្រី​ក្បាល​ធំ​ពី​កំណើត​នេះ​ឈ្មោះ សុ​ី​ម កែវ​អាយុ​១៧​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ ផែន ថង អាយុ​៣៥​ឆ្នាំ ឪពុក​ឈ្មោះ សុ​ប នី​ម អាយុ​៣៧​ឆ្នាំ មានកូន​ប្រុស​ស្រី​៣​នាក់ រស់នៅ​ភូមិ​ស្ដេច​គង់ ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ។ អ្នកស្រី ផែន ធេង អាយុ​៥២​ឆ្នាំ ជា​អ្នក​ភូមិ​ស្ដេច​គង់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​កើតមក​ហើយ​ខុស​ប្លែក​ពី​អ្នក​ដ៏​ទៃ​នោះ គឺ​នាង​មាន​ក្បាល​ធំ ជើង​ស្វិត ដៃ​ធម្មតា និយាយ​មិនសូវ​ច្បាស់ ។ អ្នក​ភូមិ​រូប​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​នេះ​គួរ​ឱ្យ​អាណិត​ណាស់ តាំងពី​កើតមក​ដេក​តែ​នៅ​លើ​កន្ទេល​រយៈពេល​១៧​ឆ្នាំ​ហើយ ក្រោម​ការ​មើលថែ​ពី​ម្ដាយ​ឪពុក ។

ស្ត្រី​ជា​ម្ដាយ​ក្មេង​ស្រី​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូនស្រី​គាត់​ជា​កូនច្បង​ប៉ុន្តែ​កូន​គាត់​ពិតជា​អភ័ព្វ​ជាង​ក្មេង​ឯទៀត ពេល​ដែល​កើត​បាន​រយៈពេល​២​ខែ កូនស្រី​គាត់​មាន​អាការ​:​ក្ដៅខ្លួន ហើយ​ក៏​មាន​រូបរាង​ក្បាល​ធំ​ជើង​ស្វិត​តែ​ម្ដង រហូត​មក​ដល់​សព្វថ្ងៃ​មាន​អាយុ​១៧​ឆ្នាំ​ហើយ ។ ម្ដាយ​ក្មេង​ស្រី​រូប​នេះ បាន​និយាយ​ត្អូញត្អែរ​ថា​គិត​យូរ​ៗ​ទៅ​នៅ​តែ​អាណិតអាសូរ បើ​គ្នា​ដេក​មួយ​ថ្ងៃ​ៗ មិន​ដែល​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ចាប់ពី​កើតមក មាន​រយៈពេល​១៧​ឆ្នាំ​ហើយ ពិតជា​យូរណាស់ តែ​មិនដឹង​ធ្វើ​យ៉ាងណា​ទេ មាន​តែ​ទ្រាំ​តាម​កម្ម​ទៅ​ចុះ ។ ហូប​បាយ​ទឹក បត់​ដៃ​បត់ជើង នៅ​លើ​ម្តាយ​ជា​អ្នក​ទទួល​បន្ទុក ។

លោក សៅ អ៊​ក ប្រធាន​ភូមិ​ស្ដេច​គង់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ក្បាល​ធំ​នេះ​ពិតជា​ដេក​នៅ​លើ​កន្ទេល​អស់​រយៈពេល​១៧​ឆ្នាំ​មែន ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន មិន​មាន​លទ្ធភាព​ជួយ​គ្រួសារ​នេះ​បាន​ទេ ។ លោក​មេ​ភូមិ​ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ដេច​គង់ បាន​និយាយ​ថា កុមារី​ក្បាល​ធំ​នេះ មិន​ធ្លាប់​បាន​ទទួល​អំណោយ​ពី​ស្ថាប័ន​ណា​ម្ដង​ទេ ហាក់បីដូច​មើល​រំលង​រហូត​មក ជាមួយនឹង​ព្រហ្ម​លិខិត​ដែល​គ្មាន​ក្តី​មេត្តា ៕