ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​២​នាក់​មក​ធ្វើការ តែ​បែកគំនិត​លេងល្បិច​ដាក់​ថៅកែ​ច្រើន​លើក​ច្រើន​សារ ពេល​នេះ​អស់លក្ខណ៍

2 ឆ្នាំ មុន
  • កណ្តាល

ជនសង្ស័យ​២​នាក់​ដែល​ជា​កម្មករ​ឡឥដ្ឋ ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​។ ហេតុ​ការ​ណ័​នេះ​

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ដែល​ជា​កម្មករ​ឡឥដ្ឋ ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​។ ហេតុ​ការ​ណ័​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច នៅ​ចំណុច​ក្នុង​ឡឥដ្ឋ «​វ៉េ​ង លាង​អេ​ង​» ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

ជនសង្ស័យ​០២​នាក់​ខាងលើ ទី​១- ឈ្មោះ រស់ រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ឡឥដ្ឋ ទី​២- ឈ្មោះ​អន តុលា ហៅ​ឡា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ឡឥដ្ឋ​។ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​ឡឥដ្ឋ «​វ៉េ​ង លាង​អេ​ង​» ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ វ៉េ​ង លាង​ហ័ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិប្បកម្ម​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

បើ​តាម​នគរបាល​ស្រុក​មុខកំពូល បាន​ប្រាប់​អោយ​ដឹង​ថា កន្លង​មក ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ញៀ​.​ន និង​បាន​លួច​សម្ភារៈ​របស់​ថៅកែ​ក្នុង​ឡឥដ្ឋ​ជា​ច្រើន​លើក​មក​ហើយ​។ លុះ​នៅ​ថ្ងៃ​០៥ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​ដែក​បន្ទះ​បិទមុខ​ឡ​ចំនួន​០៥​បន្ទះ ដែល​ទ​ម្ន​ង់​សរុប​៣៩.៥​គីឡូក្រាម ដាក់​ក្នុង​រទេះគោ​យន្ត​ដឹក​យក​ទៅ​លក់​អោយ​កន្លែង​ទិញ​លក់​អេ​ត​ចាយ នៅ​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ បាន​ប្រាក់​ចំនួន​៤០០០០​ម៉ឺន​រៀល រួច​ចែក​គ្នា​បាន​២​ម៉ឺន​រៀល​ម្នាក់ បន្ទាប់​មក​ក៏​បើក​គោ​យន្ត​ត្រឡប់​ទៅ​ឡឥដ្ឋ​វិញ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បានដឹង​ថា បាត់​ដែក​ក៏​បាន​ជិះ​ម៉ូតូ​សួរ​តាម​កន្លែង​ទិញ​អេ​ត​ចាយ​នៅ​ភូមិ​កោះ​រកា ក៏​បានឃើញ​ដែក​បន្ទះ​បិទមុខ​ឡ​របស់​ខ្លួន ក៏​សួរនាំ ហើយ​អ្នកទិញ​អេ​ត​ចាយ​បាន​ប្រាប់​ថា បាន​ទិញ​ពី​កម្មករ​ឡឥដ្ឋ​ដែល​បាន​បើក​គោ​យន្ត​ដឹក​យក​មក​លក់​។ លុះ​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២២ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍​បាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ក៏​បាន​នាំ​ខ្លួន​យក​ជនសង្ស័យ​មក​សាកសួរ​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា «​ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដែក​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន​»​។ ក្រោយ​ការ​សាកសួរ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​។ ករណី​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ