ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស្វករ​ជា​ស្ពាន​ត​ភ្ជាប់​រវាង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយ​ការ​អភិវឌ្ឍ​ជីវភាព​សង្គម និង​តម្លៃ​វប្បធម៌

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈ​វិស្វករ​កម្ពុជា បាន​អះអាង​ថា វិស្វករ​ជា​ស្ពាន​ត​ភ្ជាប់​រវាង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយ​ការ​អភិវឌ្ឍ​ជីវភាព​សង្គម និង​តម្លៃ​វប្បធម៌ ។…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈ​វិស្វករ​កម្ពុជា បាន​អះអាង​ថា វិស្វករ​ជា​ស្ពាន​ត​ភ្ជាប់​រវាង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយ​ការ​អភិវឌ្ឍ​ជីវភាព​សង្គម និង​តម្លៃ​វប្បធម៌ ។

ការ​អះអាង​របស់​គណៈ​វិស្វករ​កម្ពុជា​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន លើក​ទី​៤០ ក្រោម​មូលបទ “​ការ​ផ្លាស់​ប្ដូរ​តួនាទី​វិស្វករ ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.០” នា​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​សណ្ឋាគា​សុខា ។

ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា សន្និសីទ នៃ​អង្គការ​ស ហ​ព័ន្ធ​វិស្វកម្ម​អាស៊ាន បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សុច្ឆន្ទៈ និង​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការ​បង្កើត និង​ការ​អភិវឌ្ឍ ស្តង់ដារ​មូលដ្ឋាន​វិជ្ជាជីវៈ​វិស្វកម្ម​អាស៊ាន ជា​ជំហាន​ឆ្ពោះទៅ​កាន់ការ​ធ្វើ​ចល័ត​ភាព​វិស្វករ​ក្នុង​តំបន់​អាស៊ាន ស្រប​តាម​ផែនការមេ អាស៊ាន​ឆ្នាំ​២០២៥ និង​ស្មារតី​ស្នូល​របស់​អាស៊ាន​គឺ “​ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ និង​សហគមន៍​មួយ​” ។

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធិ​ផល​ការងារ​របស់​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន ដែល​បាន​រួមចំណែក​ក្នុង​ការ​ពង្រឹងគុណភាព សមត្ថភាព​វិជ្ជាជីវៈ​វិស្វកម្ម​គ្រប់​ជំនាញ និង​ពង្រីក​ធនធានមនុស្ស​ឱ្យ​ស្រប​តាម​តម្រូវការ​ក្នុង​តំបន់​អាស៊ាន​នា​ពេល​បច្ចុប្បន្ន និង​អនាគត ធានា​ឱ្យ​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ​វិស្វកម្ម ក្នុង​តំបន់​អាស៊ាន ប្រកបដោយ​គុណភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​លើ​វិស័យ​វិស្វកម្ម​ថ្នាក់​ជាតិ និង​អន្តរជាតិ និង​ការ​ទទួលស្គាល់​គុណភាព​អប់រំ​វិស្វកម្ម ដើម្បី​ទទួល​បាន​គោ​រម្យ​ងារ ជា​វិស្វករ​អាជីព​ជាតិ និង​អន្តរជាតិ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ «​វិស្វករ​ជា​ស្ពាន​ត​ភ្ជាប់​រវាង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយ​ការ​អភិវឌ្ឍ​ជីវភាព​សង្គម និង​តម្លៃ​វប្បធម៌​។​ធនធាន​បញ្ញវន្ត ក្នុង​វិស័យ​វិស្វកម្ម ពិតជា​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន នៅ​ពេល​ដែល​សន្ទុះ នៃ​ការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង ធ្វើ​ឱ្យ​សេវា​វិស្វកម្ម​គ្រប់មុខ​ជំនាញ ក៏​កាន់តែ​មាន​តម្រូវការ​ខ្ពស់​ផង​ដែរ​» ។

ក្នុង​ន័យ​នេះ ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង បាន​សំណូមពរ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ជួយ​ជំរុញ​លើ​ការ​រៀបចំ​កម្មវិធី​សិក្សា​វិស្វកម្ម និង​ការ​ទទួលស្គាល់ គុណភាព​អប់រំ​វិស្វកម្ម ឱ្យ​មាន​ស្តង់ដារ​ប្រហាក់ប្រហែល​គ្នា​មួយ ដើម្បី​ឱ្យ​វិស្វករ​ដែល​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ នៃ​ប្រទេស​ក្នុង​តំបន់ មានការ​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​សេវាកម្ម​វិស្វកម្ម​អាស៊ាន ដែល​បាន​ចុះ ហត្ថលេខា​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០០៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​។

លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​អាស៊ាន ទៅ​កាន់​ឧស្សាហកម្ម ៤.០ ដោយ​ផ្តោត​ពិសេស​លើ​ការ​ចាប់ផ្តើម​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម ទីក្រុង​ឆ្លាត​វៃ និង​ការ​អប់រំ​វិជ្ជាជីវៈ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ដល់​សមាជិក​នៃ អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​ទាំងអស់ ផ្តោត​ការ​យកចិត្តទុកដាក់​លើ​កិច្ចការ​មួយ​ចំនួន ដូច​ខាងក្រោម ៖
ទី​១- សិក្សា​ពី​លទ្ធភាព​នៃ​ការ​បង្កើត​យន្តការ​ថ្មី​ៗ និង​បង្កើត​ជា​វេទិកា​បើកចំហ​ដើម្បី​គាំទ្រ ដល់រ​ដ្ឋា​ភិ បាល​លើ​វិស័យ​អប់រំ និង​ឧស្សាហកម្ម រួម​ទាំង​ការ​លើកកម្ពស់​កា​រត​ភ្ជាប់​ខ្សែ​សង្វា​ក់​ឌី​ជី​ថ​ល​។
ទី​២- ចែករំលែក​ព័ត៌មាន បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​បំផុត​លើ​ការ​បង្កើត និង​អនុវត្ត​គោ ល​នយោបាយ​លើកកម្ពស់​ឧស្សាហកម្ម ៤.០​។
ទី​៣- រៀបចំ​ជា​យុទ្ធសាស្ត្រ​បង្រួបបង្រួម​អាស៊ាន ស្តី​ពី​កា​រវិ​វ​ឌ្ឍ​ឧស្សាហកម្ម ៤.០ ដោយ​សង្កត់ធ្ងន់​លើ​ការ​លើកកម្ពស់​នវានុវត្តន៍ និង​ឧស្សាហកម្ម បច្ចេកវិទ្យា​។
ទី​៤- ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ក្នុង ការ​គាំទ្រ ការ​ផ្លាស់​ប្តូរ​ឧ​ស្សហកម្ម​អាស៊ាន ទៅ​ឧ​ស្សហកម្ម ៤.០ តាម​រយៈ​កិច្ច​សន្ទនា​សាធារណ​: និង​ឯក ជន ជាមួយ​និង​ការ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​គោលដៅ​សម្រប សម្រួលការ​អនុលោម និង​ការ​បញ្ជាក់​ស្តង់ដារ​ឌី​ជី​ថ​ល សម្របសម្រួល​លំហូរ​ទិន្នន័យ​ឆ្លង​ដែន និង​អភិវឌ្ឍ​វេទិកា​រួម​មួយ​លើ​តំណ​ភ្ជាប់​ស្ថិតិ​ឧស្សាហកម្ម តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេក វិទ្យា​ឌី ជី​ថ​ល​។
និង​ទី​៥-​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​នឹង​កើត​មាន​ឡើង​ពី​ការ​រីក​ចម្រើន នូវ​ឧ ស្សា​ហ​កម្ម ៤.០ ក្នុង​អាស៊ាន និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឆ្លើយ​តប​នូវ បញ្ហា​ប្រឈម​ទាំង នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ