កម្ពុជានៅតែជាកន្លែង ដែលមានវត្តមានសត្វទន្សោងច្រើនជាងគេលើពិភពលោក
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា ប្រទេសកម្ពុជា នៅតែជាកន្លែង ដែលមានវត្ថមានសទ្វទន្សោងច្រើនជាងគេនៅក្នុងពិភពលោក ។ លោក នេត្រ…
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា ប្រទេសកម្ពុជា នៅតែជាកន្លែង ដែលមានវត្ថមានសទ្វទន្សោងច្រើនជាងគេនៅក្នុងពិភពលោក ។ លោក នេត្រ…
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា ប្រទេសកម្ពុជា នៅតែជាកន្លែង ដែលមានវត្ថមានសទ្វទន្សោងច្រើនជាងគេនៅក្នុងពិភពលោក ។
លោក នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ធ្នូ ២០២២នេះថា សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានប្រមាណជាង ១,៥០០ក្បាល ។ ដោយឡែក បើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCN វិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថា នៅសល់តែប្រមាណ ៤,០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ ។
លោក នេត្រ ភក្ក្រា បន្តថា តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើន ក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង ។ សត្វទន្សោង ត្រូវបានគេកត់ត្រា ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក ។ សត្វទន្សោង គេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា ។ វាមានផងដែរ នៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ ។
សត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ី នៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ពួកវាចេញរកស៊ីនៅ ពេលព្រលឹម និងពេលព្រលប់។
ជាធម្មតា ទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជ នៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១ទៅ២ក្បាល បន្ទាប់ពី ពពោះរយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្ដងទៀត ក្រោយពេលកើតកូនបាន ២ខែ។ សត្វទន្សោង ជាប្រភេទសត្វមួយដែលទទួលរងនូវកា រគំរាមកំហែងយ៉ាងខ្លាំងពីកា របរបាញ់ខុសច្បាប់ ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្ន សត្វប្រភេទមានដោយកម្រ ហើយប្រទេសមួយចំនួនដែលធ្លាប់តែមានពួកវារស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ៕
ចែករំលែកព័តមាននេះ