ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​បុរស​វៀត​ណាម​​ម្នាក់ ក្រោយ​ប្រើ​ហិ​.​ង្សា​លើ​បុរស​និង​ស្ត្រី​វៀត​ណាម​ដូច​គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់ ពាក់ព័ន្ធ​ករណី

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់ ពាក់ព័ន្ធ​ករណី​ធ្វើ​ទា​រុ​.​ណ​កម្ម​លើ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ដែល​ជា​ជនជាតិ​វៀតណាម​ដូច​គ្នា​នោះ ពេល​នេះ​ត្រូវ​បាន​លោក ចែ សុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង បើក​ការ​ស៊ើបសួរ​ពី​បទ​.​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ចាំង ង៉ុ​ក​វាំង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ នេះ ។

យោង​តាម​សារ​សម្លេង​ដែល​បែកធ្លាយ​របស់​លោក សាន សុខ​សីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ទាក់ទង​បញ្ហា​ការ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​នឹង គឺ​សមត្ថកិច្ច​យើង​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​បង្ក ដោយសារ​តាម​ដំណើរ​ដើមរឿង គឺ​ដំបូង​ជនសង្ស័យ​បាន​នាំ​ជន​រង​គ្រោះ​ចំនួន​២​នាក់​ពី​ខាង​កំពង់សោម មក​ធ្វើការ​នៅ​ភ្នំពេញ លុះ​មក​ដល់​ត្រង់​ចំណុច​ទំនប់​កប់​ស្រូវ ជន​រង​គ្រោះ​ទាំង​២​នាក់​នឹង​ក៏​បាន​រត់ ហើយ​នៅ​ពេលរ​ត់ទៅ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​មក​ក៏​ធ្វើការ​សួរនាំ​ទៅ ក៏​បែកធ្លាយ​រឿង ហើយ​ក៏​យើង​ក៏​បាន​ឃាត់​ជនសង្ស័យ​នៅ​ពេល​នឹង​ផង​ដែរ​។ ឥឡូវ​នឹង គឺ​ខាង​ក្រុមការងារ​ជំនាញ សមត្ថកិច្ច​បាន​ធ្វើការ​សហការ​គ្នា​សាកសួរ ហើយ​ក៏​ដូច​ជា​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​នៅ​ស្អែក​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ​នេះ ។ ដោយ ទី​១- ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើអំពើ​ហិ​.​ង្សា​ដោយ​ចេតនា មោង​ទី​២- ទាក់ទង​ការ​រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀ​.​ន​។

ហើយ​ចំណែកឯ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​ជា​ជនជាតិ​វៀតណាម​ដែរ​នោះ គឺ​សមត្ថកិច្ច​ខណ្ឌ​បាន​ប្រគល់​ឲ្យ​ខាង​ការិយាល័យ​ជំនាញ​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ និង​ពិនិត្យ​មើល​ឯកសារ​។ ក្រោយ​ពី​ការ​ពិនិត្យ​មក គឺ​មិន​មាន​ឯកសារ​អី​ជា​ផ្លូវការ​ទាំងអស់ អ​ញ្ចឹ​ង​យើង​កំពុង​តែ​រៀបចំ​បញ្ជូន​ទៅ​ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​បណ្តេញ​នៅ​ពេល​ឆាប់​ៗ ដើម្បី​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​។ ហើយ​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ដែរ គឺ​ស្អែក​ព្រឹក​សមត្ថកិច្ច​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

បើ​តាម​សមត្ថកិច្ច​ពិនិត្យ​មើលរូប​ភាព​ក្នុង​ឃ្លី​ប​វី​ដេ​អូ​មួយ​ដែល​គេ​ចែកចាយ​ត​ៗ​គ្នា​តាម​ទូរស័ព្ទ​ដៃ អំពី​សកម្មភាព​របស់​ជនសង្ស័យ​វា​.​យ​ធ្វើ​ទា​រុ​.​ណ​កម្ម​ទៅ​លើ​ជន​រង​គ្រោះ ពិតជា​សាហា​.​វ​ព្រៃផ្សៃ​បំផុត​។ ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ចងដៃ​ទាំង​ពីរ រួច​វា​.​យ និង​ប្រើ​ដំបង​ឆក់ នៅ​បន្ទប់​ដែល​គ្មាន​អ្នក​ណា​ចូល​ទៅ​ជួយ ហើយ​ក៏​មិន​ទាន់​បានដឹង​ពី​រឿងហេតុ​នៃ​ទំហំ​ក្នុង​អំពើ​ហិ​.​ង្សា​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ