ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sanchez​ ខ្សែប្រយុទ្ធ​សំណ​ប់​ចិត្ត ​Arsene Wenger​ ជា​អ្នក​នៅ​ពីក្រោយ​ជ័យជម្នះ FA Cup

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Alexis Sanchez ធ្វើ​ឲ្យ Arsenal ងើបមុខ​ឡើង​វិញ ដោយសារ​ការ​យកឈ្នះ​លើ​ក្រុម Chelsea ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Alexis Sanchez ធ្វើ​ឲ្យ Arsenal ងើបមុខ​ឡើង​វិញ ដោយសារ​ការ​យកឈ្នះ​លើ​ក្រុម Chelsea ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ។ Sanchez រក​គ្រាប់​បាល់​បើក​ឆាក​នៅ​ឯ​កីឡដ្ឋាន Wembley Stadium ឱ្យ​ក្រុម​កាំភ្លើង​ធំ Arsenal ។ ក្រុម​តោ​ខៀវ Chelsea ត្រូវ​បាន​កាត់​បន្ថយ​នៅ​សល់​ត្រឹមតែ​១០​នាក់​បន្ទាប់​​ពី Victor Moses ទទួល​បាន​កាត​ក្រហម ។ ឥឡូវនេះ​ក្រុម​កាំភ្លើង​ធំ Arsenal គឺជា​ក្រុម​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង FA Cup ។

សម្រាប់​កីឡាករ Sanchez ការ​ទទួល​ជ័យជម្នះ​នៅ​ឯ​កីឡដ្ឋាន Wembley Stadium នេះ​អាច​នឹង​ជា​ការ​បង្ហាញខ្លួន​ចុង​ក្រោយ​របស់​គេ​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ដែល​ថា​គាត់​នឹង​ប្តូរ​ទៅ​ក្រុម Bayern Munich, Manchester City និង Chelsea ។

កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ​នៅ​សល់​មួយ​ឆ្នាំ​ដែល​នៅ​សេសសល់​នៅ​លើ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​ខ្លួន ខណៈ​ដែល​លោក Wenger នៅ​តែ​ចចេស​ថា អ្នក​ពូកែ​ស៊ុត​បាល់​បញ្ចូល​ទី​កំពូល​របស់​លោក​នឹង​មិន​ត្រូវ​បាន​ដាក់​លក់​ឡើយ ។ ក្រុម Arsenal ឥឡូវនេះ​នឹង​ប្រឈម​មុខ​នឹង​ការ​បាត់បង់ Sanchez សម្រាប់​រដូវក្តៅ​ខាង​មុខ ៕