ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ប្រហារជីវិ.ត​សិស្ស​៣​នាក់​ ​ព្រោះតែ​មើល​រឿង​កូរ៉េ​ខាងត្បូង

1 ឆ្នាំ មុន

​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​បាន​ប្រហារជីវិត​សិស្ស​វិទ្យាល័យ​ចំនួន ៣​នាក់​ពី​បទ​ចែកចាយ និង​

​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​បាន​ប្រហារជីវិត​សិស្ស​វិទ្យាល័យ​ចំនួន ៣​នាក់​ពី​បទ​ចែកចាយ និង​មើល​រឿង​ភាគ​របស់​កូរ៉េ​ខាងត្បូង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Yahoo កាលពី​ថ្ងៃ​ចន្ទី ទី ៥ ធ្នូ​ម្សិលមិញ​នេះ​។

សេចក្តីរាយការណ៍​របស់​កាសែត​កូរ៉េ​ខាងត្បូង Chosun Ilbo បានឱ្យ​ដឹង​ថា សិស្ស​ប្រុស​ទាំង ៣​នាក់​នោះ​ត្រូវ​គេ​ចាប់​បាន​មើល និង​នាំ​ចូល​កម្មវិធី​ទូរ​ស្សន៍​ពី​កូរ៉េ​ខាងត្បូង​នៅ​ដើមខែ​តុលា​។
ទ​ង្វើ​នៃ​ការ​ប្រើប្រាស់​មាតិការ​ពី​កូរ៉េ​ខាងត្បូង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដូច​មាន​ចែង​ក្នុង​ច្បាប់​ថ្មី​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែធ្នូ ឆ្នាំ ២០២០​។

សេចក្តីរាយការណ៍​បញ្ជាក់​ថា សិស្ស​ទាំងនោះ​រស់នៅ​ក្នុង​ទីក្រុង Hyesan ដែល​ជាទី​ក្រុង​ស្ថិត​នៅ​ព្រំដែន​ចន្លោះ​កូរ៉េ​ខាងជើង និង​ចិន​។ ពួក​គេ​បាន​មើល​រឿង​កូរ៉េ​ខាងត្បូង និង​កម្មវិធី​ទូរទស្សន៍​អា​មេ​រិ​ក​ជា​ច្រើន​ភាគ ហើយ​ក្រោយមក​ត្រូវ​គេ​ចាប់​បាន​ពី​បទ​ចែក​ចាយរឿង​​ទាំងនោះ​ទៅ​កាន់​មិត្តភក្តិ​។

សូម​បញ្ជាក់​ថា ទោះបី​ត្រូវ​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ក្តី ប្រ​សិន​គេ​ចាប់​បាន ពលរដ្ឋ​កូរ៉េ​ខាងជើង​ត្រូវ​គេ​ដឹង​ថា​នៅ​តែ​បន្ត​មើល​មាតិកា​មក​ពី​កូរ៉េ​ខាងត្បូង​។

យោង​តាម​ការ​ស្ទង់​មតិ​ដោយ​ក្រុមហ៊ុន Unification Media Group ៩៦​ភាគរយ​នៃ​អ្នក​ដែល​បាន​ចូលរួម​ឆ្លើយ​ក្នុង​ការ​ស្ទង់​មតិ បាន​កត់​សម្គាល់ថា ពួក​គេ​នៅ​តែ​មើល​រឿង​ភាគ​ល្បី​ៗ​ជា​ច្រើន​របស់​កូរ៉េ​ខាងត្បូង​ដូច​ជា​រឿង Squid Game និង Crash Landing on You ជាដើម​។

នេះ​មិនមែន​ជា​លើក​ទី ១​នោះ​ទេ​ដែល​របប​ផ្តាច់​ការ​នេះ​ប្រហារជីវិត​ពលរដ្ឋ​ខ្លួន​ដោយសារ​មើល​មាតិការ​ពី​កូរ៉េ​ខាងត្បូង​។ កាលពី​ឆ្នាំ​មុន មានការ​រាយការណ៍​ថា មនុស្ស​ចំនួន ៧​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ដោយសារ​មើល​វី​ដេ​អូ​ចម្រៀង​របស់​កូរ៉េ​ខាងត្បូង ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un ពិពណ៌នា​ថា​ជា​មហារីក​ដ៏​សាហា.វ​។

នៅ​ខែធ្នូ ឆ្នាំ ២០២១ កូរ៉េ​ខាងជើង​បាន​ហាមឃាត់​ការ​សើច និង​ផឹកស្រា​រយៈពេល ១១​ឆ្នាំ​ដើម្បី​រម្លឹក​ខួប​លើក​ទី ១០​នៃ​ការ​ស្លា​.​ប់រប​ស់លោក Kim Jong-il៕ (​យោង​តាម​ប្រភព​៖ Yahoo)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ