ហេតុអ្វីបានជា CR7 មិនចង់ឱ្យ Gareth Bale លេងជាជម្រើសដំបូងវគ្គផ្តាច់ព្រ័ត្រឆេមពាន
Cristiano Ronaldo ហើយនឹងមិត្តរួមក្រុមដទៃទៀតនៅក្នុងក្រុមអធិរាជស Real Madrid គឺត្រូវបានរាយការណ៍ថា
Cristiano Ronaldo ហើយនឹងមិត្តរួមក្រុមដទៃទៀតនៅក្នុងក្រុមអធិរាជស Real Madrid គឺត្រូវបានរាយការណ៍ថា
Cristiano Ronaldo ហើយនឹងមិត្តរួមក្រុមដទៃទៀតនៅក្នុងក្រុមអធិរាជស Real Madrid គឺត្រូវបានរាយការណ៍ថា គឺពួកគេចង់ឱ្យកីឡាករ Isco ចូលលេងជាជម្រើសដំបូងជំនួស Gareth Bale នៅក្នុងជំនួបជាមួយក្រុមសេះបង្កង Juventus នៅវគ្គផ្តាល់ព្រ័ត្រពានរង្វាន់ Champions League ដែលនឹងត្រូវធ្វើឡើងនៅទីក្នុងទីក្រុង Cadiff នាពេលខាងមុខនេះ ។ បន្ទាប់ពីខ្សែបម្រើស្លាប Gareth Bale បានខកខាតក្នុងការប្រកួតជាច្រើនដោយសារតែបញ្ហារបួសរបស់ខ្លួននាពេលកន្លងមកនេះ ។ ជំនួសដោយការដាក់ Isco ដើម្បីជំនួសដំណែងរបស់ Gareth Bale ក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinedine Zidane ដោយបានស៊ុតបញ្ជូលទីបានចំនួន១០គ្រាប់ និងបញ្ជូនបាលឱ្យមិត្តរួមក្រុមស៊ុតបានចំនួន៩ដងក្នុងការបង្ហាញខ្លួនចំនួន៣០លើក ។
តាមប្រភពពី DailyStar បានចុះផ្សាយថា «កីឡាករល្អៗនៅក្នុងក្រុមអធិរាជស Real Madrid គឺចង់ឱ្យ Isco ចូលលេងជំនួស Gareth Bale ដែលត្រូវប្រកួតទល់ជាមួយក្រុមយក្សមកពីអ៊ីតាលី Juventus ។ អ្នកទាំងអស់គ្នាដឹងហើយថា នរណាដែលសាកសមក្នុងជំនួបនេះ (Real Madrid Vs Juventus) ។ កំពូលកីឡាករ Cristiano Ronaldo នឹងសហការជាមួយកីឡាករ Macelo និងខ្សែការពារកណ្តាល Sergio Ramos រីឯ Gareth Bale នឹងអង្គុយនៅក្នុងកៅអីបម្រុង» ។
សូមបញ្ជាក់ផងដែរថា កីឡាករ Gareth Bale គឺត្រូវបានរងរបួសនៅពេលដែលប្រកួតជាមួយក្រុមយក្សអាល្លឺម៉ង់ Bayern Munich ដែលតម្រូវឱ្យ Zinedine Zidane បង្ខំចិត្តត្រូវដករូបគេចេញនៅតង់ទីមួយនៃការប្រកួត ។ ពិតប្រាកដណាស់ក្រុមអធិរាជស Real Madrid កំពុងតែរៀបចំយុទ្ធសាស្ត្រក្នុងការការពារតំណែងជើងឯងពានរង្វាន់ UEFA Champions League នេះផង ដែលគូរប្រកួតដែលគេត្រូវប៉ះនោះគឺមិនអាចធ្វេសប្រហែសបាននោះឡើយ ពោលគឺពួកគេ(Juventus) មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជួប Real Madrid នោះគឺបានទម្លាក់ក្រុមខ្លាំងអស់ជាច្រើនមកហើយ ។ យ៉ាងណាមិញកីឡាករ Gareth Bale ក៏កំពុងសម្លឹងមើលឱកាសបានលេងជាជម្រើសដំបូងផងដែរនៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមសេះបង្កង Juventus នេះ ដោយសារតែការប្រកួតនោះនឹងធ្វើឡើងនៅក្នុងទឹកដីរបស់កីឡាករសញ្ជាតិ Wale នោះផងដែរ ប៉ុន្តែស្ថានភាពនេះគឺវាពិតជាមានការពិបាកសម្រាប់គ្រួបង្វឹក Zinedine Zidane ដែលទើបតែដឹកនាំក្រុមអធិរាជសលើកពានកំពូល Laliga ថ្មីៗនេះ ថាត្រូវសម្រេចចិត្តបែបណារវាង Isco និង Gareth Bale ក្នុងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ