សាកស.ពតោសមុទ្រជាង២ពាន់ក្បាលប្រទះឃើញនៅឆ្នេរសមុទ្ររុស្ស៊ី
រុស្ស៊ី ៖ សត្វតោសមុទ្រ (Seal) ប្រហែល ២.៥០០ក្បាលត្រូវបានគេប្រទះឃើញងា.ប់នៅឆ្នេរសមុទ្រ
រុស្ស៊ី ៖ សត្វតោសមុទ្រ (Seal) ប្រហែល ២.៥០០ក្បាលត្រូវបានគេប្រទះឃើញងា.ប់នៅឆ្នេរសមុទ្រ
រុស្ស៊ី ៖ សត្វតោសមុទ្រ (Seal) ប្រហែល ២.៥០០ក្បាលត្រូវបានគេប្រទះឃើញងា.ប់នៅឆ្នេរសមុទ្រ Caspian Sea នៅភាគខាងត្បូងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅព្រឹកថ្ងៃចន្ទ ទី ៥ ធ្នូនេះ។
ដំបូងឡើយមានការរាយការណ៍ថា សត្វតោសមុទ្រនេះងា.ប់ប្រហែល ៧០០ ប៉ុណ្ណោះ ប៉ុន្តែការស៊ើបអង្កេតបន្ថែមបានរកឃើញថា តួលេខងា.ប់មានខ្ពស់ជាងនេះ។
តោសមុទ្រត្រូវបានគេចាត់ទុកជាប្រភេទសត្វជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សាធម្មជាតិ (IUCN) ចាប់ពីឆ្នាំ ២០០៨។
លោក Zaur Gapizov ប្រធានមជ្ឈមណ្ឌលការពារបរិស្ថាន Caspian បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តោមាសមុទ្រទាំងនោះប្រហែលជាងា.ប់ប្រហែល២សប្តាហ៍មុន។
លោកនិយាយថា មិនមានភស្ថុតាងបង្ហាញថាសត្វទាំងនោះត្រូវបានសម្លា.ប់ ឬជាប់សំណាញ់នេសាទនោះទេ។
ក្រសួងបរិស្ថាន និងធនជាតិធម្មជាតិនៃតំបន់ Dagestan បាននិយានៅលើតេឡេក្រាមថា ចំនួនសាកស.ពដ៏ច្រើននៃសត្វទាំងនោះត្រូវបានប្រទះឃើញនៅមាត់ទន្លេ ២គឺ Sulak និង Shurinka។
អ្នកជំនាញបានប្រមូលសំណាក់ពីពួកវា ហើយក្រសួងនិយាយថា ហេតុផលនៃការងា.ប់របស់ពួកវានឹងត្រូវដឹងនៅពេលលទ្ធផលមន្ទីរពិសោធន៍ចេញ។
សូមបញ្ជាក់ថា ចំនួនតោសមុទ្រនៅសមុទ្រ Caspian បានថយចុះខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ដោយសារការបរបា.ញ់ហួសកម្រិត និងការបំពុ.លពីឧស្សាហកម្ម។
មជ្ឈមណ្ឌលការពារបរិស្ថាន Caspian បានកំណត់តួលេខរបស់សត្វនេះថានៅសល់ត្រឹម ៧០.០០០ក្បាលប៉ុណ្ណោះ ដែលកាលពីប្រហែលសតវត្សរមុនវាមានចំនួនជាង១លានក្បាល៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ