ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យឆ.ក់​កាបូបស្ត្រី​ជនជាតិឥណ្ឌូនេស៊ី​ម្នាក់​ ត្រូវ​តុលាការ​សម្រេច​ហើយ​

1 ឆ្នាំ មុន

ខេត្ត​កណ្តាល ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២២ លោក ស៊ូ បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត

ខេត្ត​កណ្តាល ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២២ លោក ស៊ូ បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន ចោរឆក់​កាបូប ពី​ស្ត្រី​ជនជាតិ INDONESIA ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​«លួច​មាន​ស្ថាន​ទម្ងន់ទោស(​ឆ.ក់​កាបូប​)»​ចាត់ចែង​អោយ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង«​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន» ​តាម​មាត្រា​៣៥៣ ,​មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ,​មាត្រា​៤២ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀ.ន ។

ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​២០​នាទី ចំណុច​លើ​ផ្លូវ​បេតុង​ស្ថិត​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

ជន​ត្រូវ​ចោទ​មានឈ្មោះ សឿ​ន គឹ​ម​សៀ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​សែ​ម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ​។

ជន​រង​គ្រោះជា​ស្ត្រី​ជនជាតិ INDONESIA អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក (​កាស៊ីណូ​ហ្គ្រេ​ន​ដ្រា​ហ្គ​ន​) ។

បើ​តាម​របាយ​ការ​ណ៌​របស់​សមត្ថកិច្ច​ដែល​ទទួល​បាន ៖ ជន​រង​គ្រោះ​បាន ដើរ​ចេញពី​បន្ទប់​ស្នាក់​នៅ​គោលបំណង​ទៅ​កន្លែង​ដូរ​លុយ​រក​ទិញ​អី​ហូប មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ០១​នាក់ បាន​បើក​ម៉ូតូ​មក​តាម​ពីក្រោយ​រួច​ហើយ​បាន​ធ្វើ​សកម្មភាព​ឆ.ក់​យក​កាបូប​របស់​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។

បន្ទាប់​មក​ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំពៅ​ពូន ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរបាល ជួយ​ស្វែងរក​ចាប់​ជនសង្ស័យ ហើយនឹង​សម្ភារៈ​ដែល​បាត់បង់​យក​មក​វិញ​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​សមត្ថកិច្ច​នគរបាល​យើង បាន​ធ្វើការ​ស្រាវជ្រាវ​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ទើប​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ