ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​នាំ​កូន និង​ក្មេង​អ្នក​ជិតខាង​ម្នាក់ ជិះ​ម៉ូតូ​ទៅ​មើល​ទ្រុង​កង្កែប​នៅ​វាលស្រែ ចុះ​ងូតទឹក​ស្រះ​លង់​ស្លា​.​ប់​ទាំង​៣​នាក់

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ម្តាយ​នាំ​កូន និង​ក្មេង​អ្នក​ជិតខាង​ម្នាក់ ជិះ​ម៉ូតូ​ទៅ​មើល​ទ្រុង​កង្កែប​ដាក់​នៅ​វាលស្រែ ហើយ​ក៏​បាន​ចុះ​ងូតទឹក​ក្នុង​ស្រះ បណ្តាល​ឲ្យ​លង់​ស្លា​.​ប់​ទាំង​៣​នាក់ គួរ​អោយ​អាណោចអាធ័ម ។ ហេតុការណ៍​នេះ…

ខេត្តសៀមរាប ៖ ម្តាយ​នាំ​កូន និង​ក្មេង​អ្នក​ជិតខាង​ម្នាក់ ជិះ​ម៉ូតូ​ទៅ​មើល​ទ្រុង​កង្កែប​ដាក់​នៅ​វាលស្រែ ហើយ​ក៏​បាន​ចុះ​ងូតទឹក​ក្នុង​ស្រះ បណ្តាល​ឲ្យ​លង់​ស្លា​.​ប់​ទាំង​៣​នាក់ គួរ​អោយ​អាណោចអាធ័ម ។

ហេតុការណ៍​នេះ បាន​កើតឡើង និង​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិនៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ស្រះ​តា​រី ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ស៊ុន អេ​ង អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ បាន​ប្រាប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា​នេះ​ថា ពិតជា​មាន​ករណី​មនុស្ស​លង់ទឹក​ស្លា​.​ប់​ចំនួន​៣​នាក់ នៅ​ស្រុក​ស្វាយ​លើ ប្រាកដ​មែន ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំ​នាយ នៃ​អធិការដ្ឋាន​ស្រុក​ស្វាយ​លើ ក៏​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទួត និង​កម្លាំង​ប្រជា​ការពារ ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ស​.​ព​ជន​រង​គ្រោះ ទាំង​០៣​នាក់ រួម​មានឈ្មោះ ៖
ទី​០១- ឈ្មោះ ស៊ឹង លៀវ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប (​ត្រូវជា​ម្ដាយ​) ។
ទី​០២- ឈ្មោះ គាន លី​សា ភេទ​ស្រី អាយុ​០៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​ត្រូវជា​កូន​) ។
និង​ទី​០៣- ឈ្មោះ​គី​ម សាលី​ន ភេទ​ស្រី អាយុ​០៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​ត្រូវជា​អ្នក​ជិតខាង​) ។
ស​.​ព​ទាំង​៣​នាក់​ខាងលើ បាន​លង់ទឹក​ស្លា​.​ប់​នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ រី ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ស៊ុន អេ​ង បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ គត់ គាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ត្រូវជា​ប្ដី​របស់​ស្ត្រី​រង​គ្រោះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ទៅ​ដឹក​កណ្ដាប់​ស្រូវ ពេញ​មួយ​ថ្ងៃ នៅ​ចំណុច​ភ្នំ​ខ្យង លុះដល់​ម៉ោង​១៦ និង​៣០​នាទី​ល្ងាច ខ្លួន​បាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយសារ​ការ​អស់កម្លាំង​ក៏​បាន​អង្គុយ​នៅ​ក្រោមផ្ទះ ។ ចំណែក​ប្រពន្ធ​របស់​ខ្លួន បាន​ប្រាប់​ថា បើ​ឯង​ហត់​ហើយ ឯង​នៅ​ដាំបាយ​ចុះ ទុក​ឲ្យ​ខ្ញុំ និង​កូន ជា​អ្នក​ទៅ​មើល​ទ្រុង​កង្កែប និយាយ​រួច​ប្រពន្ធ​របស់​ខ្លួន ក៏​បាន​នាំ​កូន​ឡើង​ជិះ​ម៉ូតូ​ម៉ាក HONDA DREAM សេរី​ឆ្នាំ​២០១១ ជិះ​ចេញ​ទៅ​ទិស​ខាងលិច ភ្លាម​នោះ​ស្រាប់តែ​មាន​ក្មេង​ដែល នៅ​ក្បែរ​ផ្ទះ បាន​សុំ​ទៅ​ជាមួយ​ដែរ ។

ប្ដី​របស់​ស្ត្រី​រង​គ្រោះ បាន​បន្ត​ថា ចំណែក​គាត់​ក្រោយ​ពី​បាន​ដាំបាយ​ល្ងាច​រួច ក៏​បបួល​អ្នក​ជិតខាង មក​អង្គុយ​ផឹកស្រា​ថ្នាំ នៅ​នឹង​ផ្ទះ​របស់​ខ្លួន ។ លុះដល់​ម៉ោង​២១​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល មិនឃើញ​ប្រពន្ធ និង​កូន​ត្រឡប់​មក​ផ្ទះ​វិញ ក៏​បាន​បបួល​អ្នក​ផឹក​ជុំ​គ្នា ទៅ តាម​រក តែ​រក​មិនឃើញ ក៏​បាន​រាយការណ៍​ជូន​ប្រជា​ការពារ នឹង​អ្នក​ភូមិ​មាន​គ្នា​ប្រហែល ៥០​នាក់ ទៅ​តាម​រក​ទាំង​យប់ ដោយ​មានការ​សង្ស័យ​នៅ​ចំណុច​ទឹកស្រះ​ខាងលើ​ខ្លួន ក៏​បាន​សំដៅ​ទៅ​ទីនោះ ក៏​ប្រទះ​ឃើញ​ម៉ូតូ ដែល​ប្រពន្ធ​ជិះ​មក​ចត​ចោល​នៅ​មាត់​ផ្លូវ​ហើយ​ក៏​នាំ​គ្នា​សំដៅ​ទៅ​កន្លែង​ស្រះ​ទឹក ដែល​មាន​ចម្ងាយ ៦០​ម៉ែត្រ ពី​ផ្លូវ ស្រាប់តែ​ឃើញ​ស្បែកជើង​ប្រពន្ធ និង​កូន​របស់​ខ្លួន ទុក​នៅ​មាត់​ស្រះ ជាមួយ​ខោអាវ​ក្មេង​ៗ​ចំនួន​ពីរ​កំ​ផ្លេ​ទៀត ពេល​នោះ​ខ្លួន​ជាមួយ​ប្រជា​ការពារ បាន​ចុច​ពិល មើលទៅ​ក្នុង​ទឹកស្រះ ស្រាប់តែ​ឃើញ​សាកស​.​ពកូន និង​ប្រពន្ធ​របស់​ខ្លួន អណ្ដែត​ផ្កា​ត់​មុខ ភ្លាម​នោះ ខ្លួន​ជាមួយ​អ្នក​ភូមិ បាន​ស្រង់​លើក​ស​.​ព​ប្រពន្ធ និង​កូន ព្រមទាំង​រក​មើល​ទៀត ក្រែង​មាន​ក្មេង​មក​ជាមួយ ពេល​ចុច​ពិល​មើល​ម្តង ក៏​ឃើញ​មាន​ក្មេង​ម្នាក់ ដែល​មក​ជាមួយ ក៏​លង់ទឹក​ស្លា​.​ប់​ដែរ ហើយ​ស្រង​យក​មក​លើ រួច​ដឹក​យក​មក​ផ្ទះ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១ ខែវិច្ឆិកា​ឆ្នាំ​២០២២ ទើបបាន​រាយការណ៍​ជូន​សមត្ថកិច្ច ភ្លាម​ៗ ។

លោក​វរសេនីយ៍ឯក ស៊ុន អេ​ង បាន​បន្ថែម​ទៀត​ថា បើ​តាម​ការ​បញ្ជាក់​ពី​ប្ដី និង​សាច់ញាតិ ជន​រង​គ្រោះជា​ម្ដាយ ជា​មនុស្ស​មិន​ចេះ​ហែល​ទឹក ។ និង​តាម​ការ​ពិ​ពិ​ត្យ​ទីតាំង​កន្លែង​កើតហេតុ ដែល​មាន​ស្រះ​ប្រវែង ៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​។ ទឹក​មាន​ជម្រៅ ២.៥០ ម៉ែត្រ ។ ជុំវិញ​មាត់​ស្រះ មាន​សភាព​ចោទ និង​រអិលខ្លាំង ។

លោក​វរសេនីយ៍ឯក ស៊ុន អេ​ង បញ្ជាក់​ថា ការ​ពិនិត្យ​សាកស​.​ព ភ្នែក ក្បាល លលា​ដ៏​ក្បាល ដងខ្លួន និង​អវៈយវៈ ពុំ​មាន​ស្លាកស្នាម​ពាក់ព័ន្ធ និង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ។ បើ​តាម​ការ​បំភ្លឺ ពី​សាក្សី​នៅ​កន្លែង​កើតហេតុ និង​ការ​ពិនិត្យ​របស់​កម្លាំង​ជំនាញ ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់ ដោយសារ​លង់ទឹក ពិតប្រាកដ​មែន ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​ប្រគល់​សាកស​.​ព​ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ