ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​…! ព្រឹក​នេះ​លោកតា​វ៉ិ​ច​ទ័​របា​ន​ប្រគល់​ប្រាក់​5​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ នេះ​លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ ដែល​ជា​ប្រធាន​ផលិតកម្ម​វិធី​ប្រចាំ​នៅ​ទូរទស្សន៍ CTN បាន​ប្រគល់​ថវិកា​ជាង

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ នេះ​លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ ដែល​ជា​ប្រធាន​ផលិតកម្ម​វិធី​ប្រចាំ​នៅ​ទូរទស្សន៍ CTN បាន​ប្រគល់​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ បាន​ប្រគល់​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា ជា​ការ​ជួយ​ដល់​សង្គម​លោកតា​វ៉ិ​ច​ទ័​រ បាន​ខិតខំ​រៃ​អង្គាស​ជាមួយ​សិល្បៈករ​រហូត​បាន​សម្រេច​គោលដៅ​ជួយ​ដល់​សង្គម​ដែល​នេះ​ជា​សកម្មភាព​មនុស្សធម៌​ថ្មី​មួយទៀត​របស់​ក្រុម​កំប្លែង​ស៊ី​ធី​អិន ។ 

នេះ​ជា​ថវិកា​ដែល​ក្រុមការងារ​របស់​លោក​ប្រមូល​បាន​ពី​ការ​រៃ​អង្គាស​តាម​បណ្ដា​ខេត្ត និង​តាម​រយៈ​ការ​ចូលរួម​ពី​សប្បុរសជន​កន្លង​មក ។ នៅ​ក្នុង​វេទិកា​នោះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​​តារា​កំប្លែង​ល្បី​ៗ​ដែល​សុទ្ធតែ​បាន​រួមចំណែក​ដើរ​រៃ​អង្គាស​ថវិកា​ក្នុង​យុទ្ធនាការ​នោះ ។ លោកតា​វ៉ិ​ច​ទ័​រ​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​សម្រាប់​ក្រុម​លោក​ដែល​បាន​ប្រមូល​លុយ​​ពី​បណ្ដា​សប្បុរសជន​ដើម្បី​គន្ធ​បុប្ផា ដោយ​លើក​ទី​១​ធ្លាប់​ប្រគល់​ទឹកប្រាក់​ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​ម្ដង​រួច​ហើយ ។ 

លោក​បាន​ពន្យល់​ពី​មូលហេតុ​ធ្លាក់​ចុះ​ទឹកប្រាក់​សម្រាប់​ការ​ប្រគល់​លើក​នេះ​ថា គឺ​ដោយសារ​តែ​លោក​បាន​បង្វែរ​ឲ្យ​ម្ចាស់​ជំនួយ​ដែល​ធ្លាប់​ជួយ​មុន​ៗ​យក​ថវិកា​មក​ជូន​មន្ទីរពេទ្យ​ដោយ​ផ្ទាល់​វិញ ។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​បន្តសកម្មភាព​មួយ​នេះ​ឲ្យ​កាន់តែ​ខ្លាំង​ដើម្បី​ជា​ប្រយោជន៍​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ជា​ពិសេស​តារា​ដែល​មិន​ទាន់​បាន​រួមចំណែក​ណាមួយ​នៅឡើយ ៕