ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ រដ្ឋបាល​ខេត្ត​អំពាវ​នាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ជួល និង​បន្ទប់​ជួល​ទាំងអស់​ហាម​ឡើងថ្លៃ

2 ឆ្នាំ មុន
  • កណ្តាល

រដ្ឋបាល​ខេត្តកណ្តាល សូម​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ជួល និង​បន្ទប់​ជួល​ទាំងអស់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល សូម​រក្សា​តម្លៃ និង​គុណភាព​សេវាកម្ម​ទាំងអស់​ឱ្យ​នៅ​ដដែល ដោយ​ពុំ​ត្រូវ​ដំឡើង​ថ្លៃ​បន្ទប់​ស្នាក់​នៅ ឬ​អាច​ពិនិត្យ​លទ្ធភាព​បញ្ចុះតម្លៃ​ជូន​

ខេត្តកណ្តាល ៖ រដ្ឋបាល​ខេត្តកណ្តាល សូម​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ជួល និង​បន្ទប់​ជួល​ទាំងអស់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល សូម​រក្សា​តម្លៃ និង​គុណភាព​សេវាកម្ម​ទាំងអស់​ឱ្យ​នៅ​ដដែល ដោយ​ពុំ​ត្រូវ​ដំឡើង​ថ្លៃ​បន្ទប់​ស្នាក់​នៅ ឬ​អាច​ពិនិត្យ​លទ្ធភាព​បញ្ចុះតម្លៃ​ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​មាតាបិតា ឬ​អាណាព្យាបាល​របស់​បេក្ខជន​ប្រឡង​។

សូមជ្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៥-០៦ ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

ហើយ​រដ្ឋបាល​ខេត្តកណ្តាល បាន​រៀបចំ​មណ្ឌល​ប្រឡង​នៅ​តាម​ក្រុង និង​ស្រុក ចំនួន​៣ រួម​មាន ៖ ក្រុង​តា​ខ្មៅ ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង ដែល​ជា​ហេតុ​តម្រូវ​ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​មាតាបិតា ឬ​អាណាព្យាបាល​របស់​បេក្ខជន​ប្រឡង ត្រូវ​មក​ស្នាក់​អាស្រ័យ​នៅ​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ជួល ឬ​បន្ទប់​ជួល នៅ​ក្នុង​មូលដ្ឋាន​ក្រុង​-​ស្រុក ខាងលើ ដើម្បី​ចូលរួម​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។

ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​សម្រាល​បន្ទុក ដោះស្រាយ​ការ​លំបាក និង​បញ្ហា​ប្រឈម​របស់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​មាតាបិតា ឬ​អាណាព្យាបាល រដ្ឋបាល​ខេត្តកណ្តាល សូម​អំពាវនាវ​ដល់​លោក លោកស្រី អ្នក​នាង កញ្ញា ដែល​ជា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ជួល ឬ​បន្ទប់​ជួល ទាំងអស់​ដូច​ខាងក្រោម ៖

១- សូម​រក្សា​តម្លៃ និង​គុណភាព​សេវាកម្ម​ទាំងអស់​ឱ្យ​នៅ​ដដែល ដោយ​ពុំ​ដំឡើង​ថ្លៃ​បន្ទប់​ស្នាក់​នៅ ឬ​អាច​ពិនិត្យ​លទ្ធភាព​បញ្ចុះតម្លៃ ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​មាតាបិតា ឬ​អាណាព្យាបាល​របស់​បេក្ខជន​ប្រឡង ។

២- បន្ត​ចូលរួម​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺន​ម៉ាត់ ជា​អាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ​ស​ម្លា​.​ប់​មេរោគ និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ជា​ពិសេស​រក្សា​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

រដ្ឋបាល​ខេត្តកណ្តាល មាន​សង្ឃឹម​ទុកជា​មុន​ថា លោក លោកស្រី អ្នក​នាង កញ្ញា ដែល​ជា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ជួល ឬ​បន្ទប់​ជួល​ទាំងអស់ នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ និង​ស្មារតី នៃ​សេចក្តី​អំពាវនាវ​នេះ ដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់ និង​ឈឹ​លើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ​ជាក់​ជា​ពុំខាន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ