ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wayne Rooney បរិច្ចាគ​1លានផោន​ដល់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក

6 ឆ្នាំ មុន

Wayne Rooney​ខ្សែប្រយុទ្ធ​ក្លិប​បិសាចក្រហម Man Utd នឹង​ជួយ​ដល់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ពហុ​កីឡដ្ឋាន Manchester Arena តាម​រយៈ​មូលនិធិ Wayne Rooney Foundation ចំនួន​

 Wayne Rooney​ខ្សែប្រយុទ្ធ​ក្លិប​បិសាចក្រហម Man Utd នឹង​ជួយ​ដល់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ពហុ​កីឡដ្ឋាន Manchester Arena តាម​រយៈ​មូលនិធិ Wayne Rooney Foundation ចំនួន​១០០.០០០​ផោន ។ សេចក្តី​ថ្លែ​ការណ៍​លើ​ផេ​ក​មូលនិធិ​ខាងលើ​ឱ្យ​ដឹង​ថា​៖«​វា​ជា​ហេតុការណ៍តក់ស្លុត​មួយ​របស់​គ្រួសារ​ជន​រង​គ្រោះ ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​សោកស្តាយ​ដូច​ពួក​គេ​ក្នុង​នាម​ជា​ឪពុក​ដែរ​» ។

ការ​បរិច្ចាគ​របស់​Wayne Rooney កើតឡើង​បន្ទាប់​ពី​អតីត​កីឡាករ​Phil Neville របស់​ក្លិប Man Utd នាំ​ម្ហូបអាហារ​ទៅ​ចែក​ជូន​អ្នកជំងឺ និង​បុគ្គលិក​នៅ​មន្ទីរពេទ្យ​កុមារ Royal Manchester Children’s Hospital ក្រោយ​ពី​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ ។ គួរ​បញ្ជាក់​ថា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ពហុ​កីឡដ្ឋាន Manchester Arena ក្រោយ​ពេល​ចប់​ការ​ប្រគំ​តន្ត្រី​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​២២​នាក់ និង​របួស​៥៩​នាក់ ខណៈ​ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ៕