ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​រៀន​អនុ​វិទ្យាល័យ​ជាមួយ​គ្នា ជនសង្ស័យ​បបួល​និស្សិត​ស្រី​រួមដំណេក នាង​មិន​ព្រម ប្រ​ល័​.​យ​ជីវិត​ម៉ោង​៥​ភ្លឺ

1 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ និស្សិត​ស្រី​ឆ្នាំ​ទី​២​ម្នាក់ នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ក្រុង​កំពង់ចាម ត្រូវ​បាន​ជនសង្ស័យ ដែល​ធ្លាប់​រៀន​អនុ​វិទ្យាល័យ​ព្រីង​ជ្រុំ អំឡុង​ឆ្នាំ​២០១៩ ចា​.​ក់ស​ម្លា​.​ប់ បន្ទាប់​ពី​បាន​ជួប​គ្នា​ដោយ​ចៃដន្យ…

ខេត្តកំពង់ចាម ៖ និស្សិត​ស្រី​ឆ្នាំ​ទី​២​ម្នាក់ នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ក្រុង​កំពង់ចាម ត្រូវ​បាន​ជនសង្ស័យ ដែល​ធ្លាប់​រៀន​អនុ​វិទ្យាល័យ​ព្រីង​ជ្រុំ អំឡុង​ឆ្នាំ​២០១៩ ចា​.​ក់ស​ម្លា​.​ប់ បន្ទាប់​ពី​បាន​ជួប​គ្នា​ដោយ​ចៃដន្យ រួច​ក៏​បបួល​គ្នា​ដើរ​លេង ហើយ​បាន​ជូន​ជន​រង​គ្រោះ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ តែ​ដោយ​ខឹង​ជន​រង​គ្រោះ​មិន​ឲ្យ​ខ្លួន​រួម​ភេ​.​ទ​ជាមួយ ក៏​អារ​.​កស​ម្លា​.​ប់ តែ​ម្ដង ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២ បន្ទាប់​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ លី ឈាង​គី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ម្ចាស់ផ្ទះ​ជួល បាន​រាយការណ៍​មក​ថា មាន​ករណី​បង្ក​ហិង្សា ក្នុង​បន្ទប់​ជួល​របស់​គាត់ ដែល​បាន​ជួល​ឲ្យ​ក្មេង​ស្រី​ម្នាក់ ស្នាក់​នៅ​រៀនសូត្រ ។

ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម លោក​វរសេនីយ៍ឯក អ៊ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុម​កំពង់ចាម បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​វាលវង់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។

ពេល​កម្លាំង​ចុះ​ដល់ទី​តាំង​កើតហេតុ ក៏​ប្រទះ​ឃើញ​មាន​មនុស្ស​ម្នាក់ ភេទ​ប្រុស ដៃ​កាន់​កូនកាំបិត ដោយ​មាន​អាការ​សង្ស័យ សមត្ថកិច្ច ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ភ្លាម​ៗ និង​ពិនិត្យ​មើល​ក្នុង​បន្ទប់ ឃើញ​មាន​ស្នាម​ឈា​.​ម​ប្រលាក់​ពេញ​ការ៉ូ និង​ឃើញ​ក្នុង​បន្ទប់ទឹក (​បន្ទប់​ជួល​) នោះ មាន​សាកស​.​ព​នារី​ម្នាក់ ទើប​សមត្ថកិច្ច​សន្មត់​ថា ជា​ករណី​ឃា​.​ត​កម្ម តែ​ម្ដង ។

តាម​ការ​សាកសួរ​ម្ចាស់​បន្ទប់​ជួល​ខាងលើ បាន​ប្រាប់​ថា នារី​រង​គ្រោះ មានឈ្មោះ វៀត ច​ន្ទ្រា អាយុ​២០​ឆ្នាំ មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន និង​មាន​ទីលំនៅ ក្នុងភូមិ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

ដោយឡែក ជនសង្ស័យ​មានឈ្មោះ យឺ ម៉េ​ង​ឈៀក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព (​អារ​.​ក​) ស​ម្លា​.​ប់​នារី​ជា​និស្សិត​ឆ្នាំ​ទី​២ ពិតប្រាកដ​មែន ដោយ​យក​កាំបិត​ចិត្តបន្លែ ទៅ​អារ​.​កស​ម្លា​.​ប់​នាង​បណ្ដាល​ឲ្យ​ដាច់ខ្យល់​នៅ​ក្នុង​បន្ទប់​ជួល នៅ​ទីតាំង​កើតហេតុ កាលពី​វេលា​ម៉ោង​០៤​និង​០៥​នាទី​ថ្ងៃ​ទី​០១ ធ្នូ ។

ជនសង្ស័យ ឆ្លើយ​សារភាព​ទៀត​ថា មូលហេតុ កន្លង​មកនេះ រូបគេ និង​ជន​រង​គ្រោះ​ធ្លាប់​ស្គាល់​រាប់អាន​គ្នា កាលពី​រៀន​នៅ​អនុ​វិទ្យាល័យ​ព្រីង​ជ្រុំ អំឡុង​ឆ្នាំ​២០១៩ រហូត​ពេល​កើតហេតុ ក៏​ជិះ​ម៉ូតូ​ជួប​គ្នា ដោយ​ចៃដន្យ រួច​ក៏​បបួល​គ្នា​ដើរ​លេង និង​បាន​ជូន​នាង​ទៅ​បន្ទប់ដេក​វិញ ដោយ​ខឹង​នាង មិន​ឲ្យ​ខ្លួន​ដេក​(​រួម​ភេ​.​ទ​)​ជាមួយ ក៏​ចាប់​អារ​.​កស​ម្លា​.​ប់ តែ​ម្ដង​។

សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ បន្សល់​ទុក​នូវ​កាំបិត ចិតបន្លែ បាក់ដង​ចំនួន​០១​ដើម និង​ម៉ូតូ​ម៉ាក​សេ ១២៥ ផលិត​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ (​គ្មាន​ស្លាក​លេខ​) និង​ស្នាម​កាប់ ។

លទ្ធផល​ធ្វើតេស្ត​ទឹកនោម​របស់​ជនសង្ស័យ បង្ហាញ​ថា មិន​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទេ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ បាន​ឃាត់​និង​បញ្ជូន​នាំ​ខ្លួន​ជនសង្ស័យ មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​បន្ត​កសាង​សំណុំរឿង តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ