ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ជិះ​ម៉ូតូ​ទៅ​ផុត​ហើយ បត់​ត្រឡប់​ក្រោយ មក​សកម្មភាព​លើ​ស្ត្រី​ម្នាក់​ផ្អើល​ទាំង​ថ្ងៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល និង​ប្រជា​ការពារ​ចាប់ខ្លួន​បាន​ភ្លាម​ៗ រីឯ​២​នាក់​ទៀត​រត់គេច​ខ្លួន​រួច ក្រោយ​ពេល​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល និង​ប្រជា​ការពារ​ចាប់ខ្លួន​បាន​ភ្លាម​ៗ រីឯ​២​នាក់​ទៀត​រត់គេច​ខ្លួន​រួច ក្រោយ​ពេល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ស្ត្រី​ម្នាក់​តាម​ផ្លូវ ស្ថិត​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ប៉ុក រតនា ហៅ​វាសនា អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៃ​វិទ្យាល័យ​ភ្នំពេញ​ថ្មី មាន​ទីលំនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ អៀន ផ​ល្លី អាយុ​៤០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ទឹកកក ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ និង​មាន​មានស្រុក​កំណើត​នៅ​ភូមិ​ទួល​តា​រី ឃុំ​ជ្រេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង ហើយ​ខ្សែ​.​ក​របស់​គាត់​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​នោះ គឺ​ប្លា​ទី​ន​ទម្ងន់​៤​ជី ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ឆក់យ​កបាន​តែ​បន្តោង​ប៉ុណ្ណោះ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​ដែល​ឆក់​បាន​បន្ដោង​រត់គេច​ខ្លួន​យក​ទៅ​បាត់​។

ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ធំ 1I-8905 តាម​ផ្លូវ​បេតុង​ខាងលើ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដើម្បី​ទៅ​រក​ទិញ​ម្ហូប​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បានឃើញ​ជនសង្ស័យ​រូប​នោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JJ-0540 ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ពី​កើត​ទៅ​លិច ដោយ​មាន​បក្សពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ឌុ​ប​គ្នា​ផ្សេង​ទៀត​។

ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ជិះ​ហួស​បន្តិច ជនសង្ស័យ​ក៏​បត់​ត្រឡប់​ក្រោយ​វិញ រួច​ឆក់​យក​ខ្សែ​.​ក​ប្លា​ទី​ន​ទម្ងន់​៤​ជី តែ​ត្រូវ​គាត់​ស្រ​វ៉ា​ចាប់​បាន​ខ្សែ​មក​វិញ ចំណែក​ជនសង្ស័យ​យក​បាន​បន្តោង​១​ប៉ុណ្ណោះ​។ បន្ទាប់​មក​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ហើយ​គាត់​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​និង​ប្រជា​ការពារ​ភូមិ តាម​ស្ទាក់​ចាប់​បាន​ម្នាក់ រីឯ​បក្សពួក​២​នាក់​ទៀត​គេចខ្លួន​បាត់​ស្រមោល​។

នើ​តាម​នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ កម្លាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JJ-0540 ដែល​ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់ បន្ទាប់​មក​ក៏​បាន​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ