រករឿងគេ គេមិនខ្វល់ដើរចេញ លុះហក់មកសង្គ្រប់ត្រូវបុរសម្នាក់វា.យរហូតដល់ស្លា.ប់
- កណ្តាល
ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះបានយកដុំឥដ្ឋវា.យទៅលើជនរងគ្រោះ រហូតដល់
ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះបានយកដុំឥដ្ឋវា.យទៅលើជនរងគ្រោះ រហូតដល់
ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះបានយកដុំឥដ្ឋវា.យទៅលើជនរងគ្រោះ រហូតដល់ស្លា.ប់ ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសារតែខឹងជនរងគ្រោះស្រវឹងស្រា ហើយបានរករឿងជនសង្ស័យ ដោយបាននិយាយថា «អញវ៉ៃហ្អែងម៉ាខ្សែក្រវាត់ឥឡូវ»។ ហេតុការណ៍នេះបានកើតឡើងកាលពីទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទីល្ងាច នៅចំណុចមុខផ្ទះឈ្មោះ ម៉ូ ចាន់ថុល ស្ថិតក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ យ៉ន យ៉ាត ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចំណែកជនសង្ស័យវិញមានឈ្មោះ ប៉ែន វិបុល ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ហើយជននេះក៏ធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវរយៈពេល០៣ឆ្នាំ ពីបទ «អំពើលួច(ម៉ូតូ)»ផងដែរ ។
លោកវរសេនីយ៍ លន ចន្ថា អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកស្អាង បានប្រាប់អោយដឹងថា មុនកើតហេតុ ជនសង្ស័យបានដើរទៅទិញតែក្រូចឆ្មាផឹកនៅជិតផ្ទះរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះស្រវឹងស្រា ហើយបានរករឿងជនសង្ស័យដោយបាននិយាយថា «អញវ៉ៃហ្អែងម៉ាខ្សែក្រវាត់ឥឡូវ»។
អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកស្អាង បានឱ្យដឹងថា ពេលនោះដែរ ជនសង្ស័យមិនបានតប.តទៅកាន់ជនរងគ្រោះវិញទេ ហើយក៏បានដើរត្រឡប់មកដល់មុខផ្ទះឈ្មោះ ម៉ូ ចាន់ថុល ស្រាប់តែជនរងគ្រោះបានមកច្របាច់.កជនសង្ស័យតែម្តង ចំណែកជនសង្ស័យក៏បានវា.យជនរងគ្រោះវិញមួយកែងត្រូវចំថ្គាមធ្វើឲ្យជនរងគ្រោះដួលទៅនឹងដី បន្ទាប់មកជនសង្ស័យក៏បានទាត់ធាក់ និងយកដុំឥដ្ឋវា.យជនរងគ្រោះត្រូវចំថ្គាមទៀត រួចហើយជនសង្ស័យបានយកឥដ្ឋប្រហោងមកវា.យទៅលើជនរងគ្រោះបន្ថែមទៀត បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លា.ប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យបាត់ទៅហើយ។
ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ចែករំលែកព័តមាននេះ