ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី Frappart អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នឹង​ដឹកនាំ​ប្រកួត World Cup ផ្នែក​បុរស

1 ឆ្នាំ មុន

កា​តា ៖ ក្រុម​អាជ្ញាកណ្តាល​ជា​ស្ត្រី​ទាំងអស់ នឹង​ទទួល​បន្ទុក​បំពេញភារកិច្ច​ក្នុង​ការ​ប្រកួត FIFA World

កា​តា ៖ ក្រុម​អាជ្ញាកណ្តាល​ជា​ស្ត្រី​ទាំងអស់ នឹង​ទទួល​បន្ទុក​បំពេញភារកិច្ច​ក្នុង​ការ​ប្រកួត FIFA World Cup ផ្នែក​បុរស​ជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​៩២​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី​៣ វគ្គ​ជម្រុះ​ក្នុង​ពូ​ល E រវាង​ក្រុម​ទាហាន​មរណៈ​កូ​ស្តា​រី​កា ទល់​នឹង​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​) ឈាន​ចូល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា នៅ​ឯ​កីឡដ្ឋាន Al Bayt ទីក្រុង Al Khor ប្រទេស​កា​តា​។

លោកស្រី Stephanie Frappart នឹង​ក្លាយជា​អាជ្ញាកណ្តាល​លើ​ទីលាន​ស្ត្រី​ដំបូង​គេ​បំផុត ដែល​កាត់សេចក្តី​ការ​ប្រកួត FIFA World Cup ផ្នែក​បុរស ខណៈ​ដែល កាលពី​ជំនួប​រវាង​ម៉ិ​ក​ស៊ិ​ក ទល់​នឹង​ប៉ូ​ឡូញ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា អាជ្ញាកណ្តាល​ស្ត្រី​ជនជាតិ​បារាំង​វ័យ​៣៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក ដែល​ហៅ​កាត់​ថា FIFA ដាក់​ឈ្មោះ​ជា​លើក​ដំបូង ក្នុង​នាម​ជា​មន្ត្រី​អាជ្ញាកណ្តាល​ទី​៤​។

ជា​មោទនភាព​ដ៏​ធំធេង​បំផុត លោកស្រី Frappart បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC មុន​ពេល​ការ​ប្រកួត​ថា «​យើង​ដឹង​ពី​សម្ពាធ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា យើង​នឹង​មិន​ផ្លាស់​ប្តូរ​ខ្លួនឯង​នោះ​ទេ ដោយ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ ផ្តោតអារម្មណ៍ ហើយ​កុំ​គិត​ច្រើន​ពេក​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្វី​ៗ​ទាំងអស់ ដោយ​គ្រាន់តែ​ផ្តោត​លើ​ការ​ប្រកួត​នៅ​លើ​ទីលាន​បាន​ហើយ​»​។

លោកស្រី Frappart នឹង​ដឹកនាំ​ការ​ប្រកួត​រវាង​កូ​ស្តា​រី​កា នឹង​អា​ល្លឺ​ម៉​ង់ ដោយ​មានការ​ចូលរួម​ពី​លោកស្រី Neuza Back អាជ្ញាកណ្តាល​ជនជាតិ​ប្រេ​ស៊ី​ល លោកស្រី Karen Diaz Medina អាជ្ញាកណ្តាល​ជនជាតិ​ម៉ិ​ក​ស៊ិ​ក និង​លោក Said Martínez ដែល​ជា​អាជ្ញាកណ្តាល​ជនជាតិ​ហុង​ឌូ​រ៉ា​ស ក្នុង​នាម​មន្ត្រី​ទី​៤ នៅ​ឯ​កីឡដ្ឋាន Al Bayt​។

គួរ​រំលឹក​ថា លោកស្រី Frappart បាន​ក្លាយជា​ស្ត្រី​ដំបូង​គេ ដែល​ជា​អាជ្ញាកណ្តាល​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ UEFA Champions League ផ្នែក​បុរស​កាលពី​ឆ្នាំ ២០២០ ហើយ​គាត់​ក៏​ជា​ស្ត្រី​ដំបូង​គេ​ផង​ដែរ ដែល​ទទួល​បន្ទុក​ដឹកនាំ​ការ​ប្រកួត​ផ្នែក​បុរស​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប ដែល​ហៅ​កាត់​ថា UEFA នៅ​ពេល​ដែល​ក្រុម​ហង្ស​ក្រហម Liverpool តទល់​គ្នា​ជាមួយ​ក្រុម​តោ​ខៀវ Chelsea នៅ​ក្នុង​ពានរង្វាន់ European Super Cup កាលពី​ឆ្នាំ ២០១៩​។

ដោយឡែក នៅ​ក្នុង​ការ​ប្រកួត World Cup 2022 អាជ្ញាកណ្តាល​កាត់សេចក្តី​លើ​ទីលាន​ជា​ស្ត្រី​មាន​ចំនួន​៣​នាក់ នៅ​ក្នុង​នោះ​រួម​មាន លោកស្រី Stephanie Frappart មក​ពី​ប្រទេស​បារាំង​, លោកស្រី Salima Mukansanga មក​ពី​ប្រទេសរ​វ៉ា​ន់​ដា (Rwanda) និង​លោកស្រី Yoshimi Yamashita មក​ពី​ប្រទេស​ជប៉ុន ដែល​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​អាជ្ញាកណ្តាល​ចំនួន​៣៦​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ទទួល​បន្ទុក​ដឹកនាំ​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​កា​តា​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ