ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​មូលហេតុ​អ្នកគាំទ្រ​នាំ​គ្នា​កាន់​រូប Ozil និង​យកដៃ​បិទ​មាត់ អំឡុង​ពេល​អា​ល្លឺ​ម៉​ង់​ប៉ះ​អេ​ស្ប៉ា​ញ

1 ឆ្នាំ មុន

World Cup ៖ កាលពី​រាត្រី​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០២២ គេ​សង្កេត​ឃើញ​ថា អ្នកគាំទ្រ​ជា​ច្រើន​ក្នុង​កីឡ

World Cup ៖ កាលពី​រាត្រី​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០២២ គេ​សង្កេត​ឃើញ​ថា អ្នកគាំទ្រ​ជា​ច្រើន​ក្នុង​កីឡដ្ឋាន បាន​កាន់​រូបភាព និង​គំនូរព្រាង​របស់​ខ្សែបម្រើ​ឆ្នើម​អា​ល្លឺ​ម៉​ង់ Mesut Ozil ខណៈ​ពួក​គេ​កំពុង​បិទ​មាត់ ក្នុងអំឡុង​ពេល​ប្រកួត World Cup ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។

មែនទែន​ទៅ សកម្មភាព​នេះ​បាន​កើតឡើង បន្ទាប់​ពី​កីឡាករ​អា​ល្លឺ​ម៉​ង់ បាន​បិទ​មាត់​របស់​ពួក​គេ ដោយសារ​ការ​ហាមឃាត់​មិន​ឲ្យ​ពាក់​ស្លាក​សញ្ញា OneLove នៅ​លើ​ដៃ ដើម្បី​គាំទ្រ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ជា​អ្វី​ដែល​មិន​បាន​អនុញ្ញាត​នៅ​ក្នុង​ប្រទេស​កា​តា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ។ ការ​បិទ​មាត់ និង​ការ​បង្ហាញ​រូបភាព​នោះ តំណាង​ឱ្យ​អារម្មណ៍​ថា «​មិន​អាច​បញ្ចេញមតិ​»​។

ត្រឡប់​មក​កាន់ Ozil វិញ រូប​លោក មិន​បាន​លេង​ឲ្យ​ប្រទេស​របស់​ខ្លួន ចាប់តាំងពី​ការ​ប្រកួត World Cup 2018 ដោយ​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ភ្លាម​ៗ បន្ទាប់​ពី​ការ​ធ្លាក់​ចេញ​នៅ​ចែក​ពូ​ល​ក្នុង​ប្រទេស​រុ​ស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ World Cup កាល​ឆ្នាំ​២០១៨ ។ យ៉ាងណា អាជីព​ជា​កីឡាករ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ របស់​កីឡាករ​វ័យ 34 ឆ្នាំ​រូប​នេះ បាន​បញ្ចប់​តាំងពី​ពេល​នោះ​មក ដែល​ការ​បញ្ចប់​នោះ​ទៀត​សោត​កើតឡើង​ដោយ​ភាព​ចម្រូងចម្រាស ក្រោយ​ពេល​រូបគេ​បាន​ទៅ​ជួប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី និយាយ​ពី​រឿង​នយោបាយ​ក្នុង​ប្រទេស អា​ល្លឺ​ម៉​ង់ របស់​ខ្លួន​។​ 

មិនតែប៉ុណ្ណោះ Ozil ក៏​បាន​ជីក​កកាយ​លើ​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អា​ល្លឺ​ម៉​ង់ លោក Reinhard Grindel ដោយ​និយាយ​ថា​៖«​អ្នក​ដែល​មាន​ប្រវត្តិ​រើសអើង​ជាតិ​សាសន៍ មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅ​ក្នុង​សហព័ន្ធ​បាល់ទាត់​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​នោះ​ទេ ពីព្រោះ​ថា​នៅ​ក្នុង​ក្រសែភ្នែក​របស់ Grindel និង​អ្នកគាំទ្រ​របស់​គាត់ ខ្ញុំ​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់ នៅ​ពេល​យើង​ឈ្នះ ប៉ុន្តែ​ខ្ញុំ​ជា​ជនអន្តោប្រវេសន៍ នៅ​ពេល​ដែល​យើង​ចាញ់​»​។

គួរ​រម្លឹក​ថា កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​ចុះ​ហត្ថលេខា​ឲ្យ​ក្រុម​តួ​ក​គី Fenarbahce អតីត​កីឡាករ Real Madrid រូប​នេះ បាន​បញ្ជាក់​ជា​ថ្មី​ពី​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ថា នឹង​មិន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ម្ដងទៀត​ឡើយ ដោយ​និយាយ​ថា​៖«​ខ្ញុំ​សូម​ជូនពរ​ឲ្យ​ក្រុម​ជម្រើសជាតិ អា​ល្លឺ​ម៉​ង់ ទទួល​បាន​ជោគជ័យ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​លេង​ឱ្យ​ពួក​គេ​ទៀត​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ