ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​គិត​ត្រឹម​ថ្ងៃ​ទី​២៩ វិច្ឆិកា ក្រសួងមហាផ្ទៃ​ស្ថិត​នៅ​កំពូល​តារាង​មេដាយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ កើន​មេដាយ​រហូត​ដល់​១៦១ ក្នុង​នោះ​មាស​៨២ ប្រាក់​៣៩ និង​សំរឹទ្ធ​

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ កើន​មេដាយ​រហូត​ដល់​១៦១ ក្នុង​នោះ​មាស​៨២ ប្រាក់​៣៩ និង​សំរឹទ្ធ​៤០ ស្ថិត​នៅ​លើ​កំពូល​តារាង​មេដាយ ពោល​គឺ​លើស​ក្រុម​លេខ​២​ដល់​ទៅ​ពាក់កណ្តាល ពី​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​។

ក្រោយ​ការ​ប្រកួត​ដំណើរការ​បាន​១០​ថ្ងៃ ក្រសួងមហាផ្ទៃ​នៅ​តែ​រក្សា​ចំណាត់ថ្នាក់​លេខ​១ ជាមួយ​មេដាយ​សរុប​១៦១ ក្នុង​នោះ​មាស​៨២ ប្រាក់​៣៩ និង​សំរឹទ្ធ​៤០ តាម​ពីក្រោយ​ដោយ​ក្រសួងការពារជាតិ ដែល​ទទួល​បាន​មេដាយ​សរុប​៧៩ ក្នុង​នោះ​មាស​៣៦ ប្រាក់​១៩ និង​សំរឹទ្ធ​២៤ ។ លេខ​៣ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​មេដាយ​សរុប​៦៩ មាស​២៥ ប្រាក់​២៤ និង​សំរឹទ្ធ​២០, លេខ​៤ ខេត្តកណ្តាល មេដាយ​សរុប​៧៧ មាស​២១ ប្រាក់​១៩ និង​សំរឹទ្ធ​៣៧, លេខ​៥ ខេត្តសៀមរាប មេដាយ​សរុប​៤៦ មាស​១៣ ប្រាក់​១៩ និង​សំរឹទ្ធ​១៤, លេខ​៦ ខេត្តព្រៃវែង មេដាយ​សរុប​៥១ មាស​១២ ប្រាក់​១៨ និង​សំរឹទ្ធ​២១​។

លេខ​៧ រាជធានី​ភ្នំពេញ មេដាយ​សរុប​៦៧ មាស​១០ ប្រាក់​២១ និង​សំរឹទ្ធ​៣៦, លេខ​៨ ខេត្តស្វាយរៀង មេដាយ​សរុប​៣១ មាស​១០ ប្រាក់​១៥ និង​សំរឹទ្ធ​៦, លេខ​៩ ខេត្តកំពត មេដាយ​សរុប​២៣ មាស​៩ ប្រាក់​៦ និង​សំរឹទ្ធ​៨, លេខ​១០ ខេត្តតាកែវ មេដាយ​សរុប​១៥ មាស​៩ ប្រាក់​២ និង​សំរឹទ្ធ​៤ លេខ​១១ ខេត្តកំពង់ចាម មេដាយ​សរុប​៣៤ មាស​៨ ប្រាក់​៨ និង​សំរឹទ្ធ​១៨, លេខ​១២ ខេត្តកំពង់ឆ្នាំង មេដាយ​សរុប​៤០ មាស​៦ ប្រាក់​១០ និង​សំរឹទ្ធ​២៤, លេខ​១៣ ខេត្តបាត់ដំបង មេដាយ​សរុប​៣០ មាស​៦ ប្រាក់​៨ និង​សំរឹទ្ធ​១៦​។
 
ខេត្ត​កែប លេខ​១៤ មេដាយ​សរុប​១៨ មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៦ លេខ​១៥ ខេត្ត​ប៉ៃលិន មេដាយ​សរុប​៣០ មាស​៥ ប្រាក់​៩ និង​សំ​រឹ​ត្ធ​១៦ ខេត្តកំពង់ស្ពឺ មេដាយ​សរុប​២៧ មាស​៤ ប្រាក់​១០ និង​សំរឹទ្ធ​១៣ លេខ​១៧ ខេត្ត​ព្រះ​សីហ​នុ មេដាយ​សរុប​២០ មាស​៤ ប្រាក់​៨ និង​សំរឹទ្ធ​៨, លេខ​១៨ ខេត្តក្រចេះ មេដាយ​សរុប​៧ មាស​៤ ប្រាក់​៣, លេខ​១៩ ខេត្ត​ខេត្តស្ទឹងត្រែង មេដាយ​សរុប​២១ មាស​៣ ប្រាក់​៨ និង​សំរឹទ្ធ​១០, លេខ​២០ ខេត្តពោធិ៍សាត់ មេដាយ​សរុប​១១ មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​៥, លេខ​២១ ខេត្តកោះកុង មេដាយ​សរុប​១០ មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​៤, លេខ​២២ ខេត្ត​ត្បូងឃ្មុំ មេដាយ​សរុប​១៦ មាស​១ ប្រាក់​៨ និង​សំរឹទ្ធ​៧, លេខ​២៣ ខេត្តព្រះវិហារ មេដាយ​សរុប​៣ មាស​១ ប្រាក់​១ និង​សំរឹទ្ធ​១, លេខ​២៤ ខេត្ត​រតនគីរី មេដាយ​សរុប​៣ មាស​១ ប្រាក់​១ និង​សំរឹទ្ធ​១, លេខ​២៥ ខេត្តបន្ទាយមានជ័យ មេដាយ​សរុប​១៧ ប្រាក់​៨ និង​សំរឹទ្ធ​៩, លេខ​២៦ ខេត្តកំពង់ធំ មេដាយ​សរុប​៦ ប្រាក់​១ និង​សំរឹទ្ធ​៥, លេខ​២៧ ខេត្ត​មណ្ឌល​គី​រី មេដាយ​សរុប​៥ ប្រាក់​១ និង​សំរឹទ្ធ​៤ និង​លេខ​២៨ ខេត្តឧត្តរមានជ័យ មាន​មេដាយ​ប្រាក់​១​។

 ​គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ មាន​កីឡា​៣៨​ប្រភេទ និង​មាន​កីឡា​ប៉ា​រ៉ា​ហ្គេ​ម
៧ ចូលរួម​ប្រកួតប្រជែង​មក​ពី រាជធានី​-​ខេត្ត និង​ក្រសួង​ចំនួន​២៨ ដែល​ការ​ប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ