ខេត្តបាត់ដំបង ៖ បុរសម្នាក់រពឹសដៃយកឌុយដោតហ្វ្រីភ្លើងខុសបច្ចេកទេស បណ្ដាលឲ្យទុស្សេក្លាយជាអណ្ដាតភ្លើងឆាបឆេះដល់ដបសាំងដែលនៅក្បែរ រហូតឆាបឆេះទាំងខ្លួនឯងរលាកពេញខ្លួនទៀត កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ២៨ វិច្ឆិកា នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុក
បាណន់។
![Picture]()
សេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ន សូ អាយុ៣៩ឆ្នាំ រស់នៅចំណុចកើតហេតុ។ បុរសនេះ បានរងរបួសលាកពេញរាងកាយ ដោយសារអណ្ដាតភ្លើងដែលផ្ដើមចេញពីការ
ទុស្សេហ្វ្រីដោតភ្លើង ហើយរាលដាលឆេះដល់ដបសាំងដែលនៅក្បែរនោះ ក៏បង្កជាអគ្គិភ័យតែម្ដង តែសំណាងល្អមិនឆេះផ្ទះ ។ នាយប៉ុស្តិ៍រដ្ឋបាល ឃុំតាគ្រាម លោក ទេស ប៊ុនធឿន បានប្រាប់កោះសន្តិភាពថា ជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀនផង ។
![Picture]()
ជននេះបានយកឌុយតចូលហ្វ្រីភ្លើង តែមិនដឹងយ៉ាងម៉េច ស្រាប់តែទុស្សេបង្កជាអណ្ដាតភ្លើងឆាបឆេះដល់ដបសាំងដែលនៅក្បែរនោះ រួចឆេះទាំងខ្លួនឯងទៀត បណ្ដាលឲ្យរងរបួសធ្ងន់។ បើតាមក្រុមគ្រួសារថា មុនពេលកើតហេតុ ឈ្មោះ ស៊ន សូ បានទិញសាំងមួយដបបំរុងចាសក់ម៉ូតូ តែមិនទាន់បានចាក់ក៏ទុកក្បែរនោះសិន។
![Picture]()
ប្រភពដដែលបញ្ជាក់ថា ពេលនោះ ស៊ន សូ បានតហ្វ្រីភ្លើង តែតខុសបច្ចេកទេស បណ្ដាលឲ្យ
ទុស្សេបែកផ្កាភ្លើង ខណៈដបសាំងនៅក្បែរនោះក៏ឆាបឆេះសាំងសន្ធោរសន្ធៅមួយរំពេច ហើយឆេះដោយទាំងខ្លួនឯងរលាកពេញខ្លួនទៀតផង។
![Picture]()
ប៉ុន្តែសំណាងល្អ គេចេះនាំគ្នាជួយពន្លត់ទាន់ពេល បើមិនដូច្នេះទេ អគ្គិភ័យអាចនឹងឆេះដោយទាំងផ្ទះទៀតអស់គ្មានសល់ទេ។ លោក ទេស ប៊ុនធឿន មេប៉ុស្តិ៍តាគ្រាម បានបញ្ជាក់ថា ជនរងគ្រោះស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ក្រោយពេលកើតហេតុ។ ពេលនេះជនរងគ្រោះកំពុងស្ថិតនៅមន្ទីរពេទ្យនៅឡើយទេ។
ចែករំលែកព័តមាននេះ