ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៧​នាក់​ត្រូវ​ចាប់ខ្លួន​ជាបន្តបន្ទាប់​​ពាក់​ព័ន្ធ​​​អំពើ​ចោ.រកម្ម​ និង​ទទួលផល​ចោ.រកម្ម

1 ឆ្នាំ មុន
  • ព្រះសីហនុ

ជនសង្ស័យ​ចំនួន​៧​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ចោ.រកម្ម ​និង​ទទួលផល​ចោ.រកម្ម​ក្នុងស្រុក​ព្រៃ​នប់ បាន​ត្រូវ​នគរបាល​បង្ក្រាប ​និង​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​៧​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ចោ.រកម្ម ​និង​ទទួលផល​ចោ.រកម្ម​ក្នុងស្រុក​ព្រៃ​នប់ បាន​ត្រូវ​នគរបាល​បង្ក្រាប ​និង​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពីថ្ងៃ​ទី​២៥ និង​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​កន្លង​ទៅ ។

លោក​វរ​សេនី​យ៌​ឯក អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​បង្ក្រាប​នេះ ជំហាន​​ដំបូង ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ ក្រោយ​ពី​ក្រុម​ជន​នេះ ​ធ្វើ​សកម្មភាព​ប្លន់​ជនជាតិ​ចិន​តែ​មិន​បាន​សម្រេច កាលពី​វេលា​កណ្តាលអធ្រាត្រ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​អូរ​ត្រាវ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នគរបាល​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់ខ្លួន​បក្សពួក​ចំនួន​៤​នាក់​ទៀត ក្នុង​នោះ​មាន​អ្នក​ទទួលផល​ចោ.រកម្ម​ចំនួន​២​នាក់​ផង​ដែរ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ចំនួន​៧​នាក់​នោះ មាន ៖
១-​ឈ្មោះ នូវ សំណាង ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហ​នុ ។
២-​ឈ្មោះ អ៊ឹ​ម ថៃ ភេទ​ប្រុស មុខរបរ​មិនពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។
៣-​ឈ្មោះ អិត ចាវ​វិចិត្រ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។ ជន​ទាំង​៣​នាក់​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ភ្លាម​ៗ ។

៤-​ឈ្មោះ ភិន កក្កដា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក
ព្រៃ​​នប់ ឃាត់ខ្លួន​នៅ​បន្ទប់​ជួល ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។
៥-​ឈ្មោះ សុខ ឌី ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​កំ​ពេញ ឃុំកំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​នៅ​លើ​ភ្នំ ភូមិ​កំ​ពេញ ឃុំ​កំ​ពេញ ជា​អ្នក​ទទួល​ផល​ចោរកម្ម ។
៦-​ឈ្មោះ កែ គង្គា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​នៅ​បន្ទប់​ជួល​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

៧-​ឈ្មោះ ឆេ​ង ស្រី​កា ភេទ​ស្រី មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​នប់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃ​នប់ ឃាត់ខ្លួន​នៅ​លើ​ភ្នំ ភូមិ​កំ​ពេញ​ឃុំ​កំ​ពេញ ជា​អ្នក​ទទួលផល​ចោរកម្ម ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ នគរបាល​ក៏បាន​ដកហូត​ម៉ូតូ កាំបិត​បុ័ងតោ កាំ​ភ្លើ.ង​ជ័រ កូន
កាំបិត ដំបង​ឆក់ ទូរស័ព្ទ ថ្នាំ​ញៀ.ន​ម្សៅ​ចំនួន​៦​កញ្ចប់ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន​​​ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ