ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​សម្រេច​មិន​ពិន័យ​ម្ចាស់​ស្តង់​ពោត និង​ដំឡូង​មី​ខុស​បច្ចេកទេស​ទាំង​១៨​កន្លែង​នោះ​ទេ

1 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ចុះ​ផ្អាក​ទីតាំង​ស្តង់​ពោត និង​ដំឡូង​មី​ទាំង​១៨​កន្លែង ដែល​ទទួល​ទិញ​កសិផល​ពោតក្រហម និង​ដំឡូង​មី​របស់​ប្រជា​កសិករ ក្រោយ​ពី​រក​ឃើញ​ថា មាន​ជញ្ជីង​ថ្លឹង​មិន​ប្រក្រតី​មួយ​ចំនួន ស្ថិត​ក្នុង

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ចុះ​ផ្អាក​ទីតាំង​ស្តង់​ពោត និង​ដំឡូង​មី​ទាំង​១៨​កន្លែង ដែល​ទទួល​ទិញ​កសិផល​ពោតក្រហម និង​ដំឡូង​មី​របស់​ប្រជា​កសិករ ក្រោយ​ពី​រក​ឃើញ​ថា មាន​ជញ្ជីង​ថ្លឹង​មិន​ប្រក្រតី​មួយ​ចំនួន ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន សង្កាត់​អូរ​តា​វ៉ៅ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ក្រោយមក​អាជ្ញាធរ​ខេត្ត ក៏​បាន​ចុះ​ផ្អាក​ទីតាំង​ស្តង់​ពោត និង​ដំឡូង​មី ចំនួន​១៨​កន្លែង ដែល​មាន​សភាព​មិន​ប្រក្រតី​នៃ​ជញ្ជីង​ថ្លឹង​កសិផល ក្នុង​នោះ​នៅ​សង្កាត់​ប៉ៃលិន សង្កាត់​អូរ​តា​វ៉ៅ សង្កាត់​ប​រយ៉ា​ខា និង​ស្រុក​សាលា​ក្រៅ​ផង​ដែរ តែ​សម្រេច​ថា មិន​ផាកពិន័យ​។

សូម​បញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ អាជ្ញាធរ​ខេត្ត​បាន​ចុះ​រៀបចំ​បច្ចេកទេស​ជញ្ជីង​ថ្លឹង​តាម​ស្តង់​ពោត និង​ដំឡូង​មី​ឡើង​វិញ ដើម្បី​ធានា​ភាព​សុក្រឹត​សម្រាប់​ទទួល​ទិញ​កសិផល​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​។

ក្រោយមក​អាជ្ញាធរ​ខេត្ត ក៏​បាន​ណែនាំ​ឱ្យ​ម្ចាស់​ស្តង់​នីមួយ​ៗ​ផ្អាក​ដំណើរការ​មួយ​រយៈពេល​សិន ដើម្បី​រង់ចាំ​រហូត​ដល់​ក្រសួង​ចុះ​ពិនិត្យ​មើល​ជញ្ជីង និង​រៀបចំ​កែតម្រូវ​ឱ្យ​មាន​សុ​ក្រិត​ភាព​ឡើង​វិញ​សិន ទើប​អនុញ្ញាត​ឱ្យ​ដំណើរការ​តាម​ធម្មតា​ឡើង​វិញ​។

គួរ​រំលឹក​ថា ៖ អាជ្ញាធរ​ខេត្ត ចុះ​ផ្អាក​ទីតាំង​ស្តង់​ពោត និង​ដំឡូង​មី ដែល​ជញ្ជីង​មិន​ប្រក្រតី​ជាង​១០​កន្លែង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ