ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សចំនួន១២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ឡោមព័ទ្ធឃាត់ខ្លួន ខណៈមនុស្សរាប់សិបនាក់ទៀតផ្អើលរត់ពេញភូមិ នៅពេលកំពុងប្រមូលផ្ដុំគ្នាវក់វីប្រព្រឹត្តល្បែ.ងជល់មាន់យ៉ាងគគ្រឹកគគ្រេង កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិអូរតានប់ ស្ថិតក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។

យោងតាមរបាយការណ៍ព្រឹត្តិហេតុរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ក្រុមអ្នកលេងល្បែ.ងបញ្ជល់មាន់ចំនួន១២នាក់ ដែលត្រូវឃាត់ខ្លួនបានរួមមាន ៖ ១- ឈ្មោះ តាំង អន ភេទប្រុស អាយុ៣៨ឆ្នាំ, ២- ឈ្មោះ សុង មុំ ភេទប្រុស អាយុ៥៦ឆ្នាំ, ៣- ឈ្មោះ រិន ដារិត ភេទប្រុស អាយុ៣៦ឆ្នាំ, ៤- ឈ្មោះ ជាតិ ប៊ុនឃឿន ភេទប្រុស អាយុ៣៦ឆ្នាំ, ៥- ឈ្មោះ ស្វាង តុលា ភេទប្រុស អាយុ៤៣ឆ្នាំ, ៦- ឈ្មោះ សឿម ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ, ៧- ឈ្មោះ ឈឿម លីណាគីម ភេទប្រុស អាយុ៣៤ឆ្នាំ, ៨- ឈ្មោះ ហែម ធី ភេទប្រុស អាយុ៤០ឆ្នាំ, ៩- ឈ្មោះ ហឿន ផន ភេទប្រុស អាយុ៣១ឆ្នាំ, ១០- ឈ្មោះ ជួន កៅ ភេទប្រុស អាយុ៥២ឆ្នាំ, ១១- ឈ្មោះ ឌឿត រ៉ា ភេទប្រុស អាយុ៥៤ឆ្នាំ និង១២- ឈ្មោះ ហែម សុខហ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ។

របាយការណ៍ខាងលើបានបន្តថា ក្រុមអ្នកញៀ.ននឹងល្បែ.ងជល់មាន់ទាំងនេះ ភាគច្រើនជាអ្នករស់នៅក្នុងមូលដ្ឋានតែម្ដង ដែលប្រមូលផ្ដុំគ្នាលួចបើកសង្វៀនជល់មាន់នៅខាងក្រោយភូមិ។ ជាមួយនឹងការឃាត់ខ្លួនក្រុមអ្នកលេងចំនួន១២នាក់នេះ សមត្ថកិច្ចក៏ចាប់មាន់ជល់បានចំនួន០២ក្បាល ហើយនាំយករថយន្តមួយគ្រឿង ម៉ូតូចំនួន០៨គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំកិច្ចប្រតិបត្តិការបង្ក្រាបល្បែ.ងជល់មាន់នេះ លោក ឈឿង គឹមសុង បានប្រាប់កោះសន្តិភាពឱ្យដឹងថា លោកស្នងការបានបញ្ជាឲ្យកម្លាំងរបស់លោកតាមដានសកម្មភាពក្រុមអ្នកញៀ.ននឹងល្បែ.ងជល់មាន់ខាងលើនេះជាច្រើនសប្ដាហ៍មកហើយ ក្រោយពីទទួលបានព័ត៌មាននេះ។

លោកបន្តថា រហូតមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ពេលក្រុមអ្នកលេងល្បែ.ងទាំងនេះកំពុងតែប្រមូលផ្ដុំគ្នានៅក្នុងសង្វៀន ក៏ត្រូវកម្លាំងរបស់លោកធ្វើការឡោមព័ទ្ធបង្ក្រាបតែម្ដង។ ប៉ុន្តែលោកបានបញ្ជាក់ថា កម្លាំងរបស់លោកឃាត់ខ្លួនបានអ្នកលេងតែចំនួន១២នាក់ រីឯអ្នកលេងយ៉ាងតិចជិត៤០នាក់ទៀតបាននាំគ្នាផ្អើលរត់ពេញភូមិ។

ចំណែកអ្នកភូមិវិញក៏បានឲ្យដឹងដែរថា ក្រុមអ្នកជល់មាន់ខាងលើនេះ ពួកគេបានបង្កើតសង្វៀនចល័ត ហើយយូរៗទើបពួកគេណាត់គ្នាជល់ភ្នាល់ដាក់លុយម្ដង។ ប៉ុន្តែពួកគេហាក់ភ្លេចខ្លួន ចំពោះការតាមដានរបស់សមត្ថកិច្ច ទើបត្រូវកម្លាំងសមត្ថកិច្ចឆ្មក់បង្ក្រាបបានយ៉ាងដូច្នេះ។

អ្នកភូមិបានបញ្ជាក់ថា នៅម្ដុំភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ នេះ កន្លងទៅ អ្នកជល់មាន់តែងតែណាត់គ្នាជល់មាន់ស្ទើរតែរាល់សប្ដាហ៍ ប៉ុន្តែក្រោយពីរាជរដ្ឋាភិបាលប្រកាសបិទល្បែ.ងស៊ីសងខុសច្បាប់ទាំងស្រុង ទើបមានការស្ងប់ស្ងាត់ក្រុមអ្នកជល់មាន់នេះមួយរយៈ តែស្ងាត់ៗស្រាប់តែពេលនេះ ពួកគេណាត់គ្នាបើកសង្វៀនជល់ឡើងវិញ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្ដង។

រីឯលោក ឈឿង គឹមសុង ក៏បានប្រាប់ផងដែរថា ក្រុមអ្នកញៀ.នល្បែ.ងបញ្ជល់មាន់នេះ បានណាត់គ្នាបើកសង្វៀនជល់មាន់ម្ដងម្កាល ដែលជាសកម្មភាពផ្គើននឹងច្បាប់ ប៉ុន្តែយ៉ាងណា ពេលនេះត្រូវបានបង្ក្រាបហើយ។ លោកបានបញ្ជាក់ទៀតថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ៕
ចែករំលែកព័តមាននេះ