រាជធានីភ្នំពេញ ៖ ទីបំផុត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត យ៉ង់ សាងកុមារ ព្រមទាំងលោក ឡឹក សុធា និងឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជជែកលើការងារកសិកម្ម ក្រោយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
![Picture]()
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា«ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង់ សាងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ទើបមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា»។
![Picture]()
សូមរំលឹកថា លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ