ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយស្រុក​អង្គរ​បូ​រី​ធ្វើ​ឲ្យ​មន្ទីរ​ជំនាញ​ឈឺ​ក្បាល​​រត់​ខ្វែង​ជើង​គ្នា​ទៅ​មើល​ឈ្មួញ​កាយ​ភ្នំ​បូ​រី

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​ធ្លាយ​ដំណឹង​ថា លោក​ចៅហ្វាយស្រុក​អង្គរ​បូ​រី​អនុញ្ញាត​ឲ្យ​ក្រុម​ឈ្មួញ​កាយ​យក​ថ្មភ្នំ​បូ​រី លក់​យ៉ាង​គគ្រឹកគគ្រេង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ឮ​ថា…


ខេត្តតាកែវ ៖ ក្រោយ​ធ្លាយ​ដំណឹង​ថា លោក​ចៅហ្វាយស្រុក​អង្គរ​បូ​រី​អនុញ្ញាត​ឲ្យ​ក្រុម​ឈ្មួញ​កាយ​យក​ថ្មភ្នំ​បូ​រី លក់​យ៉ាង​គគ្រឹកគគ្រេង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ឮ​ថា មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​កំពុង​រត់​ខ្វែង​ជើង​គ្នា​ទៅ​ពិនិត្យ​ទីតាំង​ភ្នំ​បូ​រី​ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ហើយ ។

តាម​ការ​បញ្ជាក់​ពី​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា​នេះ ថា ករណី​កាយ​ភ្នំ​បូ​រី​លោក​អត់​ដឹង ហើយ​ក៏​មិន​ពាក់ព័ន្ធ​និង​ជំនាញ​លោក​ដែរ ។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ជំនាញ​លោក​គ្មាន​សិទ្ធិ​ក្នុង​ការ​អនុញ្ញាត​ច្បាប់​ពាក់ព័ន្ធ និង​ការងារ​រ៉ែ​និង​ថាម​ពល​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​នោះ​ទេ គឺ​ខេត្ត​និង​ស្រុក​ជា​អ្នក​អនុញ្ញាត​ជំនាញ​លោក​គ្រាន់តែ​ពិនិត្យ​និង​ទទួលស្គាល់​លើ​លិខិត​ស្នាម​ប៉ុណ្ណោះ ។

ចំណែក​លោក​ជេ​ត ពិសុទ្ធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា នេះ​ដែរ លោក​មិន​បាន​បកស្រាយ​វែង​ឆ្ងាយ​នោះ​ទេ ដោយ​ថា លោក​កំពុង​បើកឡាន​ទៅ​ពិនិត្យ​ទីតាំង​ភ្នំ​បូ​រី​នេះ​ហើយ ។

សូម​បញ្ជាក់​ថា លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ដែល​ទើប​ឡើង​កាន់​ដំណែង​៣-៤ ខែ បាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​កាយ​យក​ថ្មភ្នំ​បូ​រី ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​លក់​រាល់ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង ដោយ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ចៅហ្វាយស្រុក​អង្គរ​បូ​រី​រូប​នេះ​ចូល​ចិត្ត​ច្រៀង​ខារ៉ាអូខេ​ណាស់ ហើយ​ប្រហែលជា​អត់​លុយ​ច្រៀង​ហើយ​មើលទៅ បានជា​ឃុបឃិត​អនុញ្ញាត​ឲ្យ​ឈ្មួញ​កាយ​យក​ថ្មភ្នំ​បូ​រី​លក់​យ៉ាងនេះ .ខេត្តតាកែវ ប្រ​សិន​អាជ្ញាធរ​ខេត្ត​មិន​ចាត់វិធានការ​ណ៍​ទេ ភ្នំ​អង្គ​បុរី​ដែល​ជាទី​តាំង​ប្រវត្តិសាស្ត្រ​នឹង​រលាយ​ជា​មិន​ខាន ។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ