ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! គ្មាន​សាច់ញាតិ ប្តី​ចុះ​ចោល​តាំងពី​ពពោះ​៣​ខែ លុះ​ពេល​ឈឺពោះ​នាង​សម្រាលកូន​តាម​ផ្លូវ​គួរ​​ឱ្យ​អាណិត

1 ឆ្នាំ មុន
  • ភ្នំពេញ

នារី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ គ្មាន​បងប្អូន​សាច់ញាតិ​នឹង​គេ​នោះ​ទេ ដោយ​នាង​បាន​ពឹងផ្អែក​លើ​ភាព​កក់ក្ដៅ​ពី​ប្ដី ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​ពុំ​ដល់ បែរជា​ប្ដី​ចុះ​ចោល​ចេញពី​រូប​នាង​ទាំង​គ្មាន​អាល័យ ចាប់តាំងពី​នាង​ទើបតែ​មាន​ផ្ទៃពោះ​បាន​៣​ខែ​មក​ម្ល៉េះ​។ លុះ​រហូត​មក​ដល់​

រាជធានី​ភ្នំពេញ ៖ នារី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ គ្មាន​បងប្អូន​សាច់ញាតិ​នឹង​គេ​នោះ​ទេ ដោយ​នាង​បាន​ពឹងផ្អែក​លើ​ភាព​កក់ក្ដៅ​ពី​ប្ដី ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​ពុំ​ដល់ បែរជា​ប្ដី​ចុះ​ចោល​ចេញពី​រូប​នាង​ទាំង​គ្មាន​អាល័យ ចាប់តាំងពី​នាង​ទើបតែ​មាន​ផ្ទៃពោះ​បាន​៣​ខែ​មក​ម្ល៉េះ​។ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ នាង​ក៏​បាន​ឈឺពោះ​សម្រាលកូន ហើយ​អ្នក​ជិតខាង​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​។ ប៉ុន្តែ​មិន​ទាន់​ដល់​ផង ក៏​ស្រាប់តែ​សម្រាលកូន​នៅ​តាម​ផ្លូវ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ កែង​នឹង​ផ្លូវ​បេតុង​ភូមិ​ថ្មគោល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​កំសត់​ខាងលើ​នោះ មានឈ្មោះ ឡី សី​ម៉ា ហៅ ស្រី​នី អាយុ​២១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នាង​ពុំ​បាន​ប្រាប់​អំពី​អត្តសញ្ញាណ និង​មុខរបរ​ប្ដី​របស់​នាង​នោះ​ឡើយ ដោយ​គ្រាន់តែ​ប្រាប់​ថា ប្ដី​រូប​នោះ​បាន​ចុះ​ចោល​រូប​នាង​រយៈពេល​៦​ខែ​កន្លង​មក​ហើយ​។

យោង​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បន្ទប់​ជួល​ជិត​នោះ បាន​និយាយ​ថា នារី​កម្មការិនី​រូប​នោះ​និង​ប្ដី​បាន​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​ក្រោយមក​ខណៈ​ពេល​ដែល​នាង​មាន​ផ្ទៃពោះ​បាន​៣​ខែ ប្ដី​របស់​នាង​ក៏​បាន​ចុះ​ចោល​នាង​ទៅ​បាត់​។ ចាប់ពី​ពេល​នោះ​មក នាង​បាន​រស់នៅ​ពពោះ​តែ​ម្នាក់ឯង​គួរ​ឲ្យ​អាណិត នាង​បាន​តស៊ូ​ធ្វើ​ការងារ​ទាំង​មិន​ស្រួលខ្លួន​ក្នុង​ស្ថានភាព​ចាញ់កូន ស្ទើរតែ​មិន​ហ៊ាន​ឈប់​សម្រាក​ឡើយ ដើម្បី​រក​ប្រាក់​ចំណាយ​ក្នុង​ការ​ចាយ​វា​.​យ​ប្រចាំ​ថ្ងៃ​។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ នាង​ឈឺពោះ ហើយ​អ្នក​រស់នៅ​បន្ទប់​ជិត​នោះ​ក៏​បាន​នាំ​គ្នា​ជួយ​ហៅ​ម៉ូតូ​កង់​បី​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ស្ទឹង​មាន​ជ័យ ដើម្បី​សម្រាលកូន​។ ប៉ុន្តែ​បែរជា​ត្រូវ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​ខាង​មណ្ឌល​សុខភាព​នោះ​មិន​ព្រម​ទទួល​ឡើយ ដោយ​គ្រូពេទ្យ​នៅ​ទីនោះ​ប្រាប់​ថា «​មិន​ហ៊ាន​ទទួល​ទេ បន្តិចទៀត​ពេទ្យ​ចុះ​ចាក់​ថ្នាំ​វ៉ាក់សាំង​នៅ​តាម​ភូមិ​អស់ អត់​មាន​អ្នក​មើល​ទេ​»​។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក ក៏​បាន​ដឹក​នាង​វិល​ត្រឡប់​ក្រោយ​វិញ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រឹម​ខាងកើត​ផ្សារ​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ នាង​ក៏​ឈឺពោះ​កាន់តែ​ខ្លាំង​ឡើង​ៗ ទើប​នាំ​គ្នា​ឈប់ រួច​រាយការណ៍​ទៅ​កាន់​ក្រុម​គ្រូពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង និង​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ឲ្យ​ទៅ​ជួយ​បង្កើត​បានកូន​ស្រី​ម្នាក់​ដោយ​សុវត្ថិភាព បន្ទាប់​មក​ទើប​ប​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​ថែទាំ​សុខភាព​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ