ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃុំខ្លួន​បុគ្គលិក​«ធនាគារ​មហានគរ»​ពាក់​ព័ន្ធ​ទឹក​ប្រាក់​​ជាង​៣០​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ វិច្ឆិកា លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុគ្គលិក​ធនាគារ​មហានគរ​ពី​បទ​រំលោភ​លើ​ទំ​នុ​ច​ចិត្ត និង​ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​»…

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ វិច្ឆិកា លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុគ្គលិក​ធនាគារ​មហានគរ​ពី​បទ​រំលោភ​លើ​ទំ​នុ​ច​ចិត្ត និង​ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» តាម​មាត្រា​២៣១​នៃ​ច្បាប់​ស្តី​ពី​ឧ​បករ​ណ៌​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូរ​ទាត់​សង​ប្រាក់ ដែល​ប្រព្រឹត្ត​នៅ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ ។

ជន​ត្រូវ​ចោទ​ឈ្មោះ នី ដា​ណេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ធនាគារ​មហា​នគរ មាន​ទីលំនៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ដោយឡែក ជន​រង​គ្រោះ​ចំនួន​០២​នាក់ ទី​១​ឈ្មោះ ជា វិ​យូ​លី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​ឡាន មាន​ទីលំនៅ​ផ្ទះ​លេខ​១៨៤ ផ្លូវ​១៨៤ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ទី​២-​ឈ្មោះ ដា​រិ​ទ្ធិ សេង​ហួរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ បាន​ចុះ​អនុវត្ត ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​០៥១ ដក​ប​ច​ខ​/២២ ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ចេញ​ដោយ​លោក លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកណ្ដាល និង​បាន​ធ្វើការ​ឃាត់ខ្លួន បុគ្គលិក​ធនាគារ​មហានគរ រំលោភ​លើ​ទំ​នុ​ច​ចិត្ត ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ។

ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ផល​ប៉ះពាល់ និង​ការ​ខូចខាត ទឹកប្រាក់​ចំនួន ៣៥០,០០០​ដុល្លារ
(​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​)​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ