ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អនុញ្ញាតឱ្យ​អ្នកទោស​មើល World Cup ទូ​ទាំង​ប្រទេស

1 ឆ្នាំ មុន

ថៃ ៖ នាយកដ្ឋាន​គ្រប់គ្រង​អ្នកទោស​ថៃ​នឹង​អនុញ្ញាត​ឱ្យ​អ្នកទោស​មើល​ការ​ប្រកួត​បាល់ទាត់​

ថៃ ៖ នាយកដ្ឋាន​គ្រប់គ្រង​អ្នកទោស​ថៃ​នឹង​អនុញ្ញាត​ឱ្យ​អ្នកទោស​មើល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ២០២២ នៅ​ក្នុង​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​។

ព្រឹត្តិការណ៍​ FIFA World Cup បាន​ចាប់ផ្តើម​ប្រកួត​តាំងពី​ថ្ងៃ​ទី ២០ ខែ​វិ​ច្ឆ​ការ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ១៨ ខែធ្នូ នៅ​ក្នុង​ប្រទេស​កា​តា​។

អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អ្នកទោស លោក Aryut Sinthopphan និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា នាយកដ្ឋាន​សង្ឃឹមថា​ការ​សម្រេចចិត្ត​នេះ​នឹង​លើកកម្ពស់​សីលធម៌​ក្នុង​ចំណោម​អ្នកទោស និង​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​យកចិត្តទុកដាក់​បន្ថែម​លើ​ការ​ហាត់ប្រាណ និង​កីឡា​។

លោក​បញ្ជាក់​ថា សកម្មភាព​ទាំងនេះ​នឹង​ក៏​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ចំណោម​អ្នកទោស​ចាប់តាំងពី​មាន​កូ​វី​ដ ១៩ និង​ធ្វើ​ឱ្យ​អាកប្បកិរិយា​របស់​ពួក​គេ​បាន​ប្រសើរ​ឡើង​។

អ្នកទោស​ទាំងអស់​នឹង​ត្រូវ​អនុញ្ញាតឱ្យ​មើល​ការ​ប្រកួត​ផ្ទាល់ (live match) រហូត​ដល់​ម៉ោង ៩​យប់​រៀងរាល់ថ្ងៃ ប៉ុន្តែ​លោក​និយាយ​ថា ការ​ឈ្លោះប្រកែក​គ្នា និង​ការ​ភ្នា​ក់​គ្នា​មិន​ត្រូវ​កើត​ឡើងជា​ដាច់ខាត​អំឡុង​ការ​ប្រកួត​។

លើស​ពី​នេះ​ទៅ​ទៀត សម្រាប់​ជា​កាដូរ​ឆ្នាំ​ថ្មី នាយកដ្ឋាន​នឹង​អនុញ្ញាតិ​ឱ្យ​សាច់ញាតិ​មក​សួរសុខទុក្ខ​អ្នកទោស​ទាំង​អស់ពី​ថ្ងៃ​ទី ៣០ ខែធ្នូ ដល់​ថ្ងៃ​ទី ២ ខែមករា ក្រោម​វិធានការ​គ្រប់គ្រង​ជំងឺ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ