ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតពេលថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យ ពិនិត្យ និងព្យាបាលអ្នកជំងឺ ១៣៩៥នាក់ ក្នុងនោះ បញ្ជូនទៅ​ព្យាបាលបន្ត ៥៩នាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី កូនប្រសារសម្តេចតេជោ ហ៊ុន សែន…

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី កូនប្រសារសម្តេចតេជោ ហ៊ុន សែន បានឆ្លៀត​ពេលថ្ងៃឈប់សម្រាក នៅថ្ងៃអាទិត្យ ទី២៧វិច្ឆិកានេះ បាន​​ពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជន ក្នុងសហគមន៍ក្រីក្រ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ​ដោយឥតគិតថ្លៃនេះ បានធ្វើឡើង នៅសាលាបឋមសិក្សា សែនសុខ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។

លោកជំទាវ បានបញ្ជាក់ថា នេះជាសកម្មភាពថ្មី ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជន ក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ ដែលពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំ​សុខភាពតាមខ្នងផ្ទះដល់សហគមន៍ ហើយនេះជាលើកទី៣​ហើយ ដែលចុះព្យាបាលដល់​សហគមន៍ក្រីក្រ ដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជន ដែលនៅក្នុងតំបន់សហគមន៍ក្រីក្រ​។

សូមបញ្ជាក់ថា តាមរបាយការណ៍បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺចំនួន១៣៩៥ នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន៥៩ ករណី៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ