ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ! ឡានពេទ្យ​រដ្ឋ ដឹក​អ្នករងរបួសធ្ងន់ធ្ងរ ជាពិសេស​អ្នករងគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព មិនតម្រូវឱ្យបង់​លុយទេ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិត នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកានេះ ជម្រាប​ទៅកាន់​អភិបាលរាជធានីខេត្តទូទាំងប្រទេស ពីការពង្រឹង​សេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្ត​សង្គ្រោះ…

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិត នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកានេះ ជម្រាប​ទៅកាន់​អភិបាលរាជធានីខេត្តទូទាំងប្រទេស ពីការពង្រឹង​សេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្ត​សង្គ្រោះ ដើម្បីជួយ​​សង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួស​ធ្ងន់ធ្ងរ ជាពិសេស​អ្នករងគ្រោះ​ថ្នាក់ចរាចរណ៍ ដោយមិនតម្រូវ​ឱ្យបង់​ថ្លៃ​សេវាដឹកជញ្ជូន និងសេវារថយន្ត​ដឹកសព ( របស់​មន្ទីរពេទ្យ ) ទៅលំនៅដ្ឋាននៃសព​។​

រដ្ឋមន្ត្រីសុខាភិបាល បានលើកឡើងក្នុងលិខិតថា «​ក្រសួង ធ្លាប់បាន​ធ្វើការណែនាំ ករណីរថយន្ត​សង្គ្រោះបន្ទាន់​ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវ​ឱ្យបង់​ថ្លៃសេវា និងរួម​ទាំង​​រថយន្តដឹកសព ( ស្លាប់​ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍ ) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ ទៅកាន់​លំនៅដ្ឋាន​សព។ កន្ល្ងងមក មន្ទីរសុខាភិបាលនៃរដ្ឋបាល​រាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំ​ដល់​មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹង សេវារថយន្ត​សង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់​អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួម​ចំណែក​កាត់បន្ថយ​អត្រាស្លាប់​ដោយគ្រោះថ្នាក់ចរាចរណ៍»។​

លិខិត​របស់​រដ្ឋមន្ត្រី បន្ថែមថា «អាស្រ័យ​ហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់​ណែនាំឱ្យ​ប្រធានមន្ទីរសុខាភិបាល​ ពង្រឹងសេវាសង្គ្រោះបន្ទាន់​ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ឬដឹកអ្នក​រងរបួសធ្ងន់ធ្ងរ ជាពិសេស​អ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវ​ឱ្យបង់​ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព​ទៅលំនៅដ្ឋាន​នៃសព ដោយការទទួលខុសត្រូវ​ខ្ពស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ