រដ្ឋបាលរបស់លោក Joe Biden បានហាមឃាត់ការលក់ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei និង ZTE ព្រោះវាបង្កហានិភ័យដល់សន្តិសុខអាមេរិក។
គណៈកម្មការទូរគមនាគមន៍សហព័ន្ធអាមេរិកបាននិយាយ នៅថ្ងៃសុក្រ ទី២៥ វិច្ឆិកា ថា ខ្លួនបានអនុម័តច្បាប់ចុងក្រោយដែលរារាំងការលក់ ឬការនាំចូលឧបករណ៍ដែលផលិតដោយក្រុមហ៊ុនចិន Dahua Technology ក្រុមហ៊ុន Hangzhou Hikvision Digital Technology និង Hytera Communications ។
វិធានការនេះ ជាការបង្ក្រាបចុងក្រោយបង្អស់លើក្រុមហ៊ុនបច្ចេកវិទ្យាចិន ចំពេលមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងប្រើក្រុមហ៊ុនទាំងនោះ ដើម្បីស៊ើបការណ៍លើប្រជាជនអាមេរិក។
លោកស្រី Jessica Rosenworcel ប្រធានគណៈកម្មការទូរគមនាគមន៍សហព័ន្ធអាមេរិកនិយាយក្នុងសេចក្តីប្រកាសថា «ច្បាប់ថ្មីទាំងនេះគឺជាផ្នែកសំខាន់នៃសកម្មភាពបន្តរបស់យើង ដើម្បីការពារប្រជាជនអាមេរិកពីការគំរា.មកំហែងផ្នែកសន្តិសុខជាតិដែលពាក់ព័ន្ធនឹងទូរគមនាគមន៍» ៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ