ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យន្តហោះ​មួយ​គ្រឿង​​រត់​ធ្លាក់​ផ្លូវ​​អំឡុង​ពេល​ចុះ​​​ចត​​

1 ឆ្នាំ មុន

​ដាយន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Flair Airlines បាន​រត់​ធ្លាក់​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី ២៥ វិ​ច្ឆ​កា អំឡុង​ការ​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ ​ស្ថិត​ក្នុង​ក្រុង Breslau…

​ដាយន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Flair Airlines បាន​រត់​ធ្លាក់​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី ២៥ វិ​ច្ឆ​កា អំឡុង​ការ​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ ​ស្ថិត​ក្នុង​ក្រុង Breslau នៃ​ខេត្ត Ontario របស់​កា​ណា​ដា​។

សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា ជើងហោះហើរ F8 501 ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង Vancouver ទៅ​កាន់​ទីក្រុង Kitchener-Waterloo មាន​ដឹក​អ្នកដំណើរ​ចំនួន១៣៤​នាក់ រួម​ទាំង​បុគ្គលិក​យន្តហោះ​។ វា​បាន​ធ្លាក់​ផ្លូវ​នៅ​ពេល​ចុះ​ចត​នៅ​ព្រមាន​យន្តហោះ​អន្តរជាតិ Waterloo​។

ក្នុង​ហេតុការណ៍​នោះ មិន​មាន​នរណា​រង​របួស​នោះ​ទេ​។ អ្នកដំណើរ​បាន​ចុះ​ពីលើ​យន្តហោះ និង​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ស្ថានីយ៍​រថយន្តក្រុង​។ យន្តហោះ​នោះ ​ត្រូវ​បាន​គេ​ឃើញ​ស្ថិត​នៅ​លើ​ស្មៅ ដោយ​មាន​រថយន្ត​សង្គ្រោះ​នៅ​ជុំវិញ​។

សេចក្តី​ប្រកាស​របស់​ព្រ​លាន​យន្តហោះ​បាន​និយាយ​ថា «​តាម​នីតិវិធី​របស់​អាកាសយានដ្ឋាន ក្រុមការងារ​របស់​យើង​បាន​ឆ្លើយ​តប​ទៅ​នឹង​ឧបទ្ទវ​ហេតុនេះ ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នក​នៅ​លើ​យន្តហោះ​» ៕ (​យោង​តាម​ប្រភព​៖ CNN)

Flair Airlines flight F8 501 from Vancouver to Kitchener-Waterloo went off the runway at the end of its landing at the Region of Waterloo International Airport.

អត្ថបទសរសេរ ដោយ