មនុស្សចំនួន១០នាក់បានស្លា.ប់ បន្ទាប់ពីអគ្គិភ័យឆាបឆេះអគារស្នាក់នៅមួយខ្នង នៅក្នុងទីក្រុង Urumqi នៃតំបន់ Xinjing។ ហេតុការណ៍នោះ បង្កឱ្យមានការផ្ទុះកំហឹងលើប្រព័ន្ធអ៊ីនធើរណេត។ ក្រុង Urumqi ស្ថិតក្រោមការរឹតបន្តឹងកូវីដចាប់តាំងពីដើមខែសីហា ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគារស្នាក់នៅនោះ ត្រូវបានគេចាត់ថ្នាក់ជាកន្លែងមានហានិភ័យកូវីដទាប ហើយប្រជាជនត្រូវបានអនុញ្ញាតឱ្យចុះទៅខាងក្រោម។ ប៉ុន្តែពលរដ្ឋមូលដ្ឋានម្នាក់ថ្លែងប្រាប់ BBC ថាប្រជាជនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះត្រឹមរយៈពេលខ្លីប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយពេលវេលាត្រូវបានគ្រប់គ្រងដោយអាជ្ញាធរ ។

អគ្គិភ័យចាប់ផ្តើមឆាបឆេះនៅជាន់ទី១៥នៃអគារនៅម៉ោង១៩:៥០នាទី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ និងបានរាតត្បាតយ៉ាងលឿនទៅជាន់លើ មុនពេលត្រូវបានពន្លត់ក្នុងរយៈពេល៣ម៉ោងក្រោយមក។ មនុស្ស៩នាក់ផងដែរ បានរងរបួសក្នុងហេតុការណ៍ដ៏រន្ធត់នោះ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍នេះ មនុស្សចំនួន នាល់បានស្លា.ប់ក្នុងហេតុការណ៍ឆេះរោងចក្រនៅទីក្រុង Anyang។ អាជ្ញាធរថា ការផ្សារអគ្គិសនីមិនគោរពតាមវិធានការសុវត្ថិភាពជាហេតុបង្កឱ្យមានអគ្គិភ័យ៕ (យោងតាមប្រភព៖ BBC)


ចែករំលែកព័តមាននេះ