ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែន​ក៏​អី? អា​រ៉ា​ប៊ី​សា​អូឌីត និង​ជប៉ុន បង្ក​គ្រោះ​ធ្ងន់​ដល់​អ្នកលេង​ភ្នាល់

1 ឆ្នាំ មុន

World Cup 2022 ៖ ក្រុម​សាំ​ម៉ូ​រ៉ៃ​ជប៉ុន ក្រោម​ការ​ដឹកនាំ​របស់​លោក​Hajime Moriyasu បាន​យកឈ្នះ​

World Cup 2022 ៖ ក្រុម​សាំ​ម៉ូ​រ៉ៃ​ជប៉ុន ក្រោម​ការ​ដឹកនាំ​របស់​លោក​Hajime Moriyasu បាន​យកឈ្នះ​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ ២-១ ក្នុង​ជំនួប​បើក​ឆាក​ពូ​ល E នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​កីឡដ្ឋាន Khalifa International Stadium នា​រាត្រី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ។ ក្រុម​សាំ​ម៉ូ​រ៉ៃ​ជប៉ុន​គឺជា​ក្រុម​អាស៊ី​ទី​២ បន្ទាប់​ពី​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​អាច​វាយបក​យកឈ្នះ​គូប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក FIFA World Cup 2022 នៅ​ប្រទេស​កា​តា​។

អា​រ៉ា​ប៊ី​សា​អូឌីត បាន​យកឈ្នះ​អា​ហ្ស​ង់​ទី​ន​ដែលជា​ក្រុម​ខ្លាំង​បំផុត​លំដាប់​ទី​២​នៃ​ព្រឹត្តិការណ៍ FIFA
World Cup 2022 ក្នុង​លទ្ធផល​២-១ ខណៈ​ក្រុមសាំ​ម៉ូ​រ៉ៃ​ជប៉ុន ក៏​បាន​យកឈ្នះ​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់
ក្នុង​លទ្ធផល​២-១​មិន​គួរ​ឱ្យ​ជឿ​ដែរ ។ តាម​រយៈលទ្ធផល​នេះ​ធ្វើ​ឱ្យ​អ្នកលេង​ភ្នាល់​ស្ទើរ​មួយ​ចំហៀង
ពិភពលោក​ត្រូវ​ស៊ី​សៀង​ជំនួស​ឱ្យ​ស៊ី​​ស៊ុប ខណៈ​អ្នកខ្លះ​បង្ហាញ​អារម្មណ៍​ហួសចិត្ត​បាន​ត្រឹម​គ្រវីក្បាល
ដូច​ស្រាំងទិច​ប៉ុណ្ណោះ ។

បើ​ក្រឡេក​មើល​លទ្ធផល​ការ​ប្រកួត​របស់​ក្រុម​មក​ពី​ទ្វីប​អា​សុ​ី​ទាំង​ពីរ​មាន​លំនាំ​ដូច​គ្នា​ណាស់​។

*​អា​រ៉ា​ប៊ី​សា​អូឌីត
តង់​ទី​១៖ អា​ហ្ស​ង់​ទី​ន ១-០ អា​រ៉ា​ប៊ី​សា​អូឌីត (Messi ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​)
ចប់​ការ​ប្រកួត​៖ អា​ហ្ស​ង់​ទី​ន ១-២ អា​រ៉ា​ប៊ី​សា​អូឌីត (​ស៊ុត​ដោយ​ Saleh Al Shehri ​និង​ Salem Al Dawsari)​។

*​ជប៉ុន
តង់​ទី​១៖ អា​ល្លឺ​ម៉​ង់ ១-០ ជប៉ុន (Gundogan ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​)
ចប់​ការ​ប្រកួត​៖ អា​ល្លឺ​ម៉​ង់ ១-២ ជប៉ុន (​ស៊ុត​ដោយ Ritsu Doan និង Takuma A)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ