ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី​ ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ក្រោយ​ជាប់​គាំង​អស់​៥​ថ្ងៃ

2 ឆ្នាំ មុន

ម៉ាឡេស៊ី ៖ មេដឹកនាំ​គណបក្សប្រឆាំង​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋ

ម៉ាឡេស៊ី ៖ មេដឹកនាំ​គណបក្សប្រឆាំង​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី បន្ទាប់​ពី​មាន​វិបត្តិ​ជាប់​គាំង​ជា​ច្រើន​ថ្ងៃក្រោយ​ការ​បោះ​ឆ្នោត​។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី King Sultan Abdullah បន្ទាប់​ពី​គ្មាន​គណបក្ស​ណា​ឈ្នះ​សំឡេង​គាំទ្រ​ភាគច្រើន​គ្រប់គ្រាន់​សម្រាប់​បង្កើត​រដ្ឋាភិបាល​។

លោក Anwar Ibrahim នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ម៉ោង ១៧:០០ ល្ងាច​នេះ​។

សូម​បញ្ជាក់​ថា គណបក្ស Pakatan Harapan របស់​លោក Anwar Ibrahim ដែល​ឈ្នះ​បាន​អ​សនៈ​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​នេះ មិន​មាន​អ​សនៈ​គ្រប់គ្រាន់​នោះ​ទេ​ដើម្បី​បង្កើត​រដ្ឋាភិបាល​។

គេ​មិន​ទាន់​បានដឹង​ច្បាស់​ថា​បក្ស​ណាមួយ​នឹង​ចូលរួម​ក្នុង​សម្ព័ន្ធភាព​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ