ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អាកាស​យាន្ត​ដ្ឋា​ន​ភ្ញាក់ផ្អើល ក្រោយ​ស្កេន​​ឃើញ​របស់​មួយ​ក្នុង​វ៉ា​លី​អ្នកដំណើរ

2 ឆ្នាំ មុន

អាមេរិក ៖ បុគ្គលិក​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy នៃ​ទីក្រុង New York

អាមេរិក ៖ បុគ្គលិក​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy នៃ​ទីក្រុង New York បាន​រក​ឃើញ​សត្វ​ឆ្មា​មួយ​ក្បាល​ពេលធ្វើការ​ស្កេ​ន​កាំរស្មីអ៊ិច​លើ​វ៉ា​លី​អ្នកដំណើរ​។

រដ្ឋបាល​សន្តិសុខ​ដឹក​ជញ្ជូន​បាន​និយាយ​ថា ភ្នាក់ងារ​ដែល​ឃ្លាំមើល​ការ​ថតកាំរស្មីអ៊ិច​នៅ​អាកាសយានដ្ឋាន​បាន​កត់សម្គាល់​ឃើញ​អ្វី​ដែល​មើលទៅ​ដូច​ជា​គ្រោង​របស់​សត្វ​។

វ៉ា​លី​នោះ​ត្រូវ​បាន​បើក​មើល​ដោយ​មន្ត្រី​សន្តិសុខ ហើយ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​សត្វ​ឆ្មា​រស់​ពណ៌​លឿង​មួយ​ក្បាល​នៅ​ខាងក្នុង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Washington Post​។

ភ្នាក់ងារ​សន្តិសុខ​បាន​ប្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Delta Airlines អំពី​ការ​រក​ឃើញ​នោះ ហើយ​ក្រុមហ៊ុន​បាន​រក​ឃើញ​ម្ចាស់​វ៉ា​លី ដែល​កំពុង​ត្រៀម​ន​ខ្លួន​ធ្វើការ​ហោះហើរ​ទៅ​ទីក្រុង Orlando នៃ​រដ្ឋ Florida​។

ម្ចាស់​វ៉ា​លី​និយាយ​ថា ឆ្មា​នោះ​ជា​របស់​សមាជិក​ម្នាក់​នៃ​គ្រួសារ​របស់​គាត់​។ បុរស​នោះ​គាត់​បាន​ធ្វើការ​កក់​ជើងហោះហើរ​នៅ​ថ្ងៃ​បន្ទាប់ ដូច្នេះ​គាត់​អាច​យក​ឆ្មា​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​៕ (​យោង​តាម​ប្រភព​៖ The Washington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ