ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​គ្រោង​នាំ​ចេញ​អង្ករ៧​លាន​តោន​ក្នុងឆ្នាំនេះ ខណៈ​តម្លៃ​កើនឡើង៣០​ដុល្លារ​ក្នុង​១​តោន

2 ឆ្នាំ មុន

វៀតណាម ៖ វៀតណាម​គ្រោង​នាំ​ចេញ​អង្ករ​ចំនួន ៧​លាន​តោន​នៅ​ក្នុងឆ្នាំនេះ ក្រោយ​ពេល​ឥណ្ឌា​ហាម

វៀតណាម ៖ វៀតណាម​គ្រោង​នាំ​ចេញ​អង្ករ​ចំនួន ៧​លាន​តោន​នៅ​ក្នុងឆ្នាំនេះ ក្រោយ​ពេល​ឥណ្ឌា​ហាមឃាត់​ការ​នាំ​ចេញ​អង្ករ​ខូច និង​បាន​យកពន្ធ ២០​ភាគរយ​លើ​ការ​នាំ​ចេញ​អង្ករ​ប្រភេទ​ផ្សេង​ៗ​កាលពីដើម​ខែកញ្ញា​។

តម្លៃ​អង្ករ​វៀតណាម​បាន​កើនឡើង ៣០​ដុល្លារ​ដោយ​មាន​តម្លៃ​ចន្លោះ​ពី ៤០៨-៤២៨​ដុល្លារ​ក្នុង​មួយ​តោន​។

ការ​រួមចំណែក​មួយទៀត​គឺ​ការ​កែ​លម្អ​គុណភាព​អង្ករ ដោយសារ​រដ្ឋាភិបាល​មូលដ្ឋាន រួម​ជាមួយនឹង​កសិករ និង​សហករណ៍ បាន​បន្ត​ជំរុញ​ឱ្យ​ផលិតកម្ម​តូច​ៗ​ធ្វើការ​ផលិត​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មិនសូវ​ប្រើ​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ញឹកញាប់​។

លោក Nguyễn Anh Tuấn នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Green Stars JSC និង​ជា​ពាណិជ្ជករ​អង្ករ​នៅ​ទីក្រុង Ho Chi Minh បាន​និយាយ​ថា កសិករ​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះថ្លៃ​ដើម​ពី ១០ ទៅ ១៥​ភាគរយ និង​កើនឡើង​ប្រាក់​ចំណេញ​ជា​មធ្យម​ពី ៨ ទៅ ១០​ភាគរយ​។

លោក​និយាយ​ថា «​វា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កសិករ និង​អ្នក​នាំ​ចេញ​ធ្វើការ​រួម​គ្នា​ក្នុង​ការ​ផលិត​អង្ករ​ដែល​មានគុណ​ភាព​ខ្ពស់​ដោយ​ប្រើ​ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត​អប្បបរមា​សម្រាប់​ការ​នាំ​ចេញ​»​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន វៀតណាម​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​បំផុត​ទី ២​ក្នុង​លោក​បាន​នាំ​ចេញ​អង្ករ​ចំនួន ៦,២​លាន​តោន​កាលពី​ឆ្នាំ ២០២១៕ (​យោង​តាម​ប្រភព​៖ Vietnam News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ