រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពរឹត.កសម្លាប់ស្ត្រីជាម្តាយក្រោយ និងជាប្រពន្ធរបស់ឪពុកហុងដា នាព្រឹកថ្ងៃទី១៥ ឧសភា នេះ គឺបានមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ រួមទាំងស្រីស្នេហ៍ ខណៈកំពុងរង់ចាំព្រះរាជអាជ្ញាអមសាលាដំបូង នាំទៅធ្វើការសាកសួរ ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះអឿន សុខខេង អាយុ១៧ឆ្នាំ ។ ដោយឡែក នារីរងគ្រោះដែលស្លាប់ឈ្មោះស៊ឹម ចាន់ធី ហៅស្រីមុំ អាយុ១៧ឆ្នាំ មានកូនអាយុ៦ខែជាមួយលោកហុងដា ។
ប្រភពឱ្យដឹងទៀតថា នៅចំពោះមុខអ្នកយកព័ត៌មានកោះសន្តិភាពនាព្រឹកថ្ងៃដដែលនោះ ជនសង្ស័យក៏បានឆ្លើយ និងប្រាប់ពីដំណើររឿង ដែលខ្លួនសម្លាប់ម្តាយក្រោយនោះថា «ដំបូងឡើយ ពួកគេ (ជនសង្ស័យនិងម្តាយក្រោយ) បានដេកស្នាក់នៅក្នុងបន្ទប់ខុនដូនោះជាមួយគ្នា ។ ពេលនោះ នៅក្នុងខ្លួនអត់មានលុយទេ ក៏សម្លឹងឃើញគ្រឿងអលង្ការដែលម្តាយក្រោយនោះពាក់ ក៏ឆ្លៀតសួរថា តើមានគ្រឿងអលង្ការកំពុងពាក់លើខ្លូន មានតម្លៃប៉ុន្មាន? ពេលនោះគាត់ឆ្លើយថា ប្រហែលសរុប១ពាន់ដុល្លារ ។
មួយសន្ទុះក្រោយមក ខ្លួនលបទៅបិទភ្លើងក្នុងបន្ទប់ឱ្យងងិត ខ្លួនចូលដោះយកកងដៃពីខ្លួនគាត់ តែត្រូវម្តាយក្រោយមិនព្រមឱ្យដោះនោះទេ ដោយគាត់បានប្រតាយប្រតប់ជាមួយខ្លួន ។ ពេលនោះ ខ្លួនទាញបានខ្សែឆ្នាំងអ៊ុតមករឹត.កគាត់តែម្តង ប៉ុន្តែខ្លួនមិនមានបំណងសម្លាប់នោះទេ តែចេះរឹត.កតែជ្រុលទៅ រហូតដាច់ខ្យល់ស្លាប់ ។ ទោះបីជាយ៉ាងណា ជនសង្ស័យត្រូវតុលាការនឹងផ្តន្ទាទោសតាមច្បាប់ហើយ ។ គួររំលឹកថា កូននាយហុងដាថា ៖ មកពីអត់លុយ សម្រាប់ត្រេកត្រអាលជាមួយស្រីខ្លួន
ចែករំលែកព័តមាននេះ